កម្លាំងអាវុធហត្ថខណ្ឌដង្កោសហការជាមួយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់

ចែករំលែក៖

ភ្នំពេញៈ​ នៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២៦.ឧសភា.២០១៦កម្លាំងអាវុធហត្ថខណ្ឌដង្កោសហការជាមួយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការរាយការណ៍ពីបណ្តាញថានៅក្នុងបន្ទប់ជួលលេខ៤ មានការចែកចាយនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មទើបកម្លាំងបានចេញប្រតិបត្តិការចុះបង្ក្រាបនិងឆែកឆេរក្នុងបន្ទប់ខាងលើស្ថិតក្នុងភូមិ អន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។​ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ដកហូតម្សៅក្រាមពណ៍សថ្លាចំនួន០២កញ្ចប់តូចទូរស័ព្ទចំនួន០៧គ្រឿងកាបូបដៃចំនួន០២និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននិង
ម៉ូតូចំនួន០២គ្រឿង ម៉ាកទ្រីមC125ពណ៍ខ្មៅសេរីឆ្នាំ២០១២ ពាក់ស្លាកលេខ.កណ្តាល1S.2371.មួយគ្រឿងទៀត ម៉ាកវីវ៉ា110ពណ៍ខ្មៅសេរីឆ្នាំ២០០៩ពាក់ស្លាកលេខតាកែវ.1D.3676.។
-ជនសង្ស័យដែលឃាត់ខ្លួនរួមមាន÷ទី១.ឈ្មោះ លីម បូប៊ី ភេទប្រុស អាយុ២៤ឆ្នាំស្នាក់នៅបន្ទប់ជួល ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទី២.ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ​ ស្នាក់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទី៣.ឈ្មោះ ទូច ភក្តី ភេទប្រុស អាយុ២៥ឆ្នាំ​ រស់នៅភូមិបុត្រតាជី សង្កាតព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទី៤.ឈ្មោះ ឆោម កន្និកា ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទី៥ឈ្មោះ ខៀវ បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ​ រស់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ឃាត់ខ្លួននៅវេលាម៉ោង១៧និង០០នាទីមុខរោងចក្រតុក្កតា ស្ថិក្នុងភូមិឃុំកើតហេតុខាងលើ។
ជនសង្ស័យទាំង០៥នាក់គឺមានមុខរបរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់រួមទាំងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕​

image image

...

សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print