​ស្រវឹងស្រា​ស្រឿងៗ​ជិះ​ម៉ូតូ​ប្រញាប់​ឆ្លង​ភ្លើងស្តុប​ ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​រង​ការ​ខូចខាត​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ស្រវឹងស្រា​ បាន​ជិះ​ម៉ូតូ​ប្រញាប់​ឆ្លង​ភ្លើងស្តុប​ បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ដែល​ជិះ​នៅ​ពីមុខ​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួសធ្ងន់​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៥០​នាទី​ ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ស្តុ​ប​ ធនាគារ​កា​ណា​ឌី​យ៉ា​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២​ ខណ្ឌដូនពេញ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា​ មុន​ដំបូង​គឺ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហង់​ដា​គុប​ជ្រុង​ ពណ៌​ទឹក​ប៊ិ​ុ​ច​ ពាក់​ស្លាក​លេខ​1BD.5392​ តាម​បណ្ដោយ​ផ្លូវ​សហ​ព័​ន្ឋ​រុ​ស្ស៊ី​ទិស​ដៅ​ពី​លិច​មក​កើត​ ខណៈ​មក​ដល់​កន្លែង​កើតហេតុ​ ក៏​បាន​ជិះ​ឆ្លងផ្លូវ​ព្រះ​មុនី​វង្ស​ទៅ​ផ្លូវ​ក្រមួនស​ តែ​ឆ្លង​បាន​ពាក់កណ្ដាល​ផ្លូវ​ ក៏​ត្រូវ​បុរស​ម្នាក់​ទៀត​ស្រវឹងស្រា​ជិះ​ម៉ូតូ​បង្ក​ម៉ាក​ហង់​ដា​ឌ្រី​ម​ សេរី​២០១០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​ កំពត​ 1G.3828​ ទិស​ដៅ​ស្របគ្នា​ក្នុង​ល្បឿន​លឿន​ល្មម​ បាន​ជ្រុល​មក​បុក​ម៉ូតូ​គុប​ជ្រុង​ ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ខាង​ម៉ូតូ​រង​គ្រោះ​រង​ការ​ខូចខាត​ និង​របួសស្រាល​ ចំណែក​ខាង​ម៉ូតូ​បង្ក​ ការ​ខូចខាត​បន្តិចបន្តួច​ និង​រង​របួសស្រាល​ដូច​គ្នា​ ។​

​ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំង​សងខាង​បាន​សម្របសម្រួល​គ្នា​អស់​រយះ​ពេល​យ៉ាង​យូរ​ បន្ទាប់​មក​ដោយ​ភាគី​ខាង​ម៉ូតូ​បង្ក​ម៉ាក​ហង់​ដា​ឌ្រី​ម​នោះ​ ដោយ​គិត​ខ្លួនឯង​ឃើញ​ខុស​ និង​ឆ្លៀតពេល​ម្ចាស់​ម៉ូតូ​រង​គ្រោះ​កំពុង​តែ​និយាយ​ទូរ​ស័​ព្ឋ​ផង​នោះ​ ក៏​បាន​ដើរទៅ​លើក​ម៉ូតូ​របស់​ខ្លួន​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​ ។​

​ដោយឡែក​ម៉ូតូ​រង​គ្រោះ​នោះ​វិញ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ឲ្យ​ម្ចាស់​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​វិញ​ផង​ដែរ​ ៕​

sew-1-2

sew-2-2

sew-3-1

ដោយ៖ ព្រែក​ជ័យ​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print