​RAGERបើកជែងរថយន្តគេផុត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវល្មម​ រង​ការ​ខូចខាត​

ចែករំលែក៖

​ភ្នំពេញ​៖​ រថយន្ត​ម៉ាក​RAGER​មួយ​គ្រឿង​ បាន​បើក​លឿន​ហើយ​វ៉ា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​នៅ​ពីមុខ​ ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការ​ខូចខាត​បន្តិចបន្តួច​ រីឯ​រថយន្ត​បង្ក​រង​ការ​ខូចខាត​ខាង​មុខ​យ៉ាងដំណំ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​វិទ្យាល័យ​វ៉ា​ន់​ដា​ តាម​បណ្ដោយ​ផ្លូវ​ តាម​ប​ណ្ដោ​ផ្លូវ​ម៉ៅ​សេ​ទុង​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២​ ខណ្ឌចំការមន​។​

​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គឺ​រថយន្ត​បង្ក​ម៉ាក​RAGER​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2X-2787​ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​បាន​វ៉ា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​នៅ​ពីមុខ​ បន្ទាប់​ពី​វ៉ា​ផុត​ ក៏​ជ្រុល​ទៅ​បុក​ជាមួយ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការ​ខូចខាត​បន្តិច​ប​ន្ទួ​ច​ តែ​រថយន្ត​បង្ក​វិញ​បាន​រង​ការ​ខូចខាត​ខាង​មុខ​ទាំង​ស្រ៊ុ​ង​ ចំណែកឯ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​គឺ​គ្មាន​អ្នក​រង​របួស​ទេ​។​

​ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បង្ក​បាន​ហៅ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​សណ្ដោង​អូ​ចេញពី​កន្លែង​កើតហេតុ​ ដោយ​សណ្ដោង​អូស​បាន​ប្រហែល​ជិត​៣០០​ទើប​សមត្ថកិច្ច​មូលដ្ឋាន​មក​ដល់​និង​ធ្វើការ​ឃាត់​រថយន្ត​បង្ក​និង​ម្ចាស់​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ដោះស្រាយ​តាម​នី​តិ​វិធី​ច្បាប់​ ៕​

IMG_6484

IMG_6480

IMG_6476

IMG_6473

IMG_6471

ដោយ៖ ជី​ម​ ភា​រ៉ា​ ដង្កោ​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print