​រត់​ម៉ូតូឌុប​មិន​កាក់កប​ បែកគំនិត​ឆក់​ខ្សែ​ក​ម្តង​ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រោម​ខ្លួន​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​រត់​ម៉ូតូឌុប​មិនសូវ​កាក់កប​ បាន​បែកគំនិត​ធ្វើ​ចោរឆក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​ស្វាគ​មន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ សំណាងល្អ​ប៉ូលិស​ល្បាត​ទៅ​ទាន់​ បើ​មិន​ដូច្នេះ​ទេ​ តុលាការ​ប្រជាជន​កាត់ទោស​នៅ​ហ្នឹង​កន្លែង​បាត់​ទៅ​ហើយ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​ ២៧​ ខែឧសភា​ ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ កែង​ផ្លូវ​១៧៤​ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ឈ្មោះ​ តាំង​ តារា​ ភេទ​ប្រុស​អាយុ​ ៤០​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប​ ទីលំនៅ​បច្ចុប្បន្ន​ ផ្ទះ​គ្មាន​លេខ​ ស្ថិត​ក្នុងភូមិ​២​ សង្កាត់​ស្រះ​ចក​ខណ្ឌដូនពេញ​ ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក​ ហុងដា​ឌ្រី​ម​សង់​ ១២៥​ព​ណ៍​ខ្មៅ​ ឆ្នាំ​២០០៨​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1E-6171​ ។​

​តាម​សំដី​សារភាព​របស់​ជនសង្ស័យ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រូបគេ​ចេញពីផ្ទះ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ ដើម្បី​រត់​ម៉ូតូឌុប​ដូច​សព្វដង​ ដោយ​ជិះ​ឆ្វែល​ដើរ​រក​ម៉ូយ​មួយ​ជុំ​ រហូត​ដល់​ម៉ោង​៧​យប់​ ពេល​ដែល​រូបគេ​ជិះ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ ក្នុង​ទឹ​ស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​៣​នាក់​ម្តាយ​ និង​កូន​ជិះ​ម៉ូតូ​កង់​បី​ស្រប​ទឹ​ស​គ្នា​ ។​ ដោយ​ឃើញ​ឱកាសល្អ​ ទើប​រូបគេ​ជិះ​មក​អ៊ែ​ប​ខាងស្តាំ​ដៃ​ម៉ូតូ​កង់​បី​ ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​ក​ជន​រង​គ្រោះ​ បាន​សំរេច​ តែ​សំណាងអាក្រក់​ពេល​ដែល​ឆក់​បាន​ហើយ​បម្រុង​ជិះ​ម៉ូតូ​គេច​ បែរជា​ទាក់​ដៃចង្កូត​ជាមួយ​កង់​បី​ដួល​នៅ​ហ្នឹង​កន្លែង​ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ឡើង​ទ្រោម​ខ្ល​ន​ ។​

​បើ​តាម​សម្តី​របស់​សម្ថ​កិច្ច​បានអោយ​ដឹងផង​ដែរ​ថា​ ពេល​ដែល​កំលាំង​លោក​កំពុង​ជិះ​ល្បាត​ ក៏​ស្រាប់តែ​ឃើញ​មនុស្ស​ចោមរោម​វាយ​ទៅ​លើ​បុរស​ម្នាក់​ ពេល​ឃើញ​ដូចនេះ​ កំលាំង​លោក​ក៏​បាន​ចូល​ទៅ​សួរនាំ​ ទើប​ដឹង​ថា​ជា​ចោរឆក់​ ។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​មក​សាក់សួរ​ នៅ​ប៉ុស្តិ៍​ និង​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​បន្ត​ទៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ ដើម្បី​ចាត់ការ​បន្ត​ រីឯ​ខ្សែ​ក​ត្រូ​បាន​ប្រគល់​ជូន​ម្ចាស់​គេ​វិញ​ ៕​

ses-1-165

ses-2-152

ses-3-109

ដោយ៖ ព្រែក​ជ័យ​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print