​ស្ត្រី​ដែល​និយាយទូរស័ព្ទ​រហូត​ដល់​ទៅ​២៧.០០០​លើក​ ក្នុង​មួ​យស​ប្តា​ហ៍​ដើម្បីអង្វរមិត្តប្រុសមកវិញរកស្នេហ៍វិញ​ ត្រូវ​បានចាប់ខ្លួន​

ចែករំលែក៖

​ដើម្បី​អូស​ទាញ​អង្វរ​អតីត​មិត្ត​ប្រុស​ នាង​ Kelly​ Murphy​ អាយុ​២៨​ឆ្នាំ​ មក​ពី​ទីក្រុង​Alberta​ ប្រទេស​កា​ណា​ដា​ បាន​ទូរស័ព្ទ​រហូត​ដល់​ទៅ​២៧.០០០​លើក​ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ​ ដោយ​សង្ឃឹមថា​ នឹង​អូស​ទាញ​មិត្ត​ប្រុស​មក​ជួបជុំ​គ្នា​វិញ​ ។​

នៅ​ពេល​នេះ​ គេ​មិន​ទាន់​ដឹង​ថា​ បុរស​ដែល​ជា​សង្សារ​ចាស់​ ឈ្មោះ​ Randy​ Williams​ បានការ​រន្ធត់​ចិត្ត​ដែរ​ឬទេ​ ចំពោះ​អតីត​មិត្ត​ស្រី​របស់​ខ្លួន​ ។​ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ​ អតីត​មិត្ត​ប្រុស​មានការ​មមាញឹក​យ៉ាង​ខ្លាំង​ ដែល​ត្រូវ​ទទួល​ទូរស័ព្ទ​រហូត​ដល់​ទៅ​២៧.៦៣៩​លើក​ ,​ ៩៣៧​អី​ម៉ែ​ល​,​ ផ្ញើ​សារ​តាម​ទូរស័ព្ទ​ ១១.២២៩,​ ផ្ញើ​បទ​ចម្រៀង​ ១១៧​បទ​ និង​លិខិត​ស​សេរ​ដោយ​ដៃ​៤៧​សន្លឹក​ទៀត​។​

លោក​ Randy​ Williams​ និង​Kelly​ Merphy​ ទើបតែ​បាន​ស្រឡាញ់​គ្នា​បាន​ពី​រស​ប្តា​ហ៍​តែ​ប៉ុណ្ណោះ​ ។​ ប៉ុន្តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ នាង​ Kelly​ Merphy​មាន​អារម្មណ៍​ថា​ ខ្លួន​បាន​រក​ឃើញ​ស្នេហា​ពិតប្រាកដ​របស់​ខ្លួន​ នៅ​ទីបំផុត​ ក្តី​សុ​បិ​ន្ត​ក៏​ត្រូវ​រលាយ​ ពេល​ដែល​មិត្ត​ប្រុស​សុំ​បែកផ្លូវ​គ្នា​ក្រោយ​ពី​រស​ប្តា​ហ៍​ស្និទ្ធស្នាល​ ។​

​ដោយសារ​តែ​ស្រឡាញ់​ខ្លាំង​ពេក​ (​ងប់​ង​ល់​)​ នាង​ Kelly​ Merphy​ បាន​ព្យាយាម​អូស​ទាញ​មិត្ត​ប្រុស​របស់​ខ្លួន​មក​វិញ​ ។​ នាង​ខិតខំ​២៤​លើ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​រយៈពេល​៧​ថ្ងៃ​ជាប់​គ្នា​ ជាមួយនឹង​ទូរស័ព្ទ​ដល់​ទៅ​៨​គ្រឿង​ តែ​ទៅ​កាន់​មិត្ត​ប្រុស​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ នាង​ Kelly​ Merphy​ ត្រូវ​ផឹក​ថ្នាក់​ជំនួយ​កម្លាំង​ ស្មារតី​ ទើប​អាច​ ទូរស័ព្ទ​ទៅ​កាន់​មិត្ត​ប្រុស​ មិន​ដេក​ ៧​យប់​៧​ថ្ងៃ​ ។​

​ការ​ខិតខំ​របស់​នាង​ ទីបំផុត​មិន​អាច​ទាកទាញ​មិត្ត​ប្រុស​របស់​ខ្លួន​ឲ្យ​មក​ជួបជុំ​គ្នា​នោះ​ឡើយ​ បែរជា​ ត្រូវ​អតីត​មិត្ត​ប្រុស​នោះ​ប្តឹង​ប៉ូលិស​សុំ​ជំនួយ​ ពី​សកម្មភាព​មិន​អាច​ទទួលយក​បាន​របស់​អតីត​មិត្ត​ស្រី​ដែល​ស្គាល់គ្នា​បាន​តែ​ពី​រស​ប្តា​ហ៍​ប៉ុណ្ណោះ​។​

នៅ​ទីបំផុត​ ប៉ូលិស​ក៏​បាន​ចាប់ខ្លួន​ នាង​ Kelly​ Merphy​ ។​ មេធាវី​អតីត​សង្សារ​ របស់​ នាង​ Kelly​ Merphy​ បាន​ឲ្យ​ដឹង​ថា​ កូនក្តី​របស់​គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ក្នុង​រយៈពេល​នេះ​ ដូច្នេះ​ច្បាប់​នឹង​ជួយ​ឲ្យ​នាង​ឃ្លាតឆ្ងាយ​ពី​គាត់​ ដើម្បី​ឲ្យ​មានជីវិត​រស់នៅ​បាន​សុខ​ ៕​

image

ប្រែសម្រួល៖​ ម៉ែ​វ​ សា​ធី​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print