លោកបណ្ឌិត ម៉ៅ ភិរុណ​ អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាឃុំ ពាមរាំង

ចែករំលែក៖

ខេត្តកណ្តាលៈ​ នាព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០១៦​ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាឃុំ ពាមរាំង ស្រុកលើកដែក។
សមាសភាពអញ្ជើញចូលរួមមាន៖ លោក លោកស្រីសមាជិកក្រុមប្រឹក្សា លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងទាំងបី និងប្រជាពលរដ្ឋចំនួន ៥២៥នាក់។
គួរបញ្ជាក់ថា សាលាឃុំពាមរាំង ត្រូវបានសាងសង់ឡើងអំពីឥដ្ឋ ដំបូលប្រក់ក្បឿង មានទំហំ ១៤,៦០ ម៉ែត្រ គុណនឹង ១០ម៉ែត្រ នៅលើផ្ទៃដីទំហំ ១០៨០ម៉ែត្រការ៉េ ប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ដែលត្រូវសាងសង់ឡើងដោយក្រុមហ៊ុន គីម ហួយអ៊ាង។
អគាររដ្ឋបាលនេះ សាងសង់ឡើង គឺក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលក្នុងការបំ ពេញការងារ និងផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព៕​

image image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print