មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុករ៉ឺម៉ក់ម៉ូតូ ពីក្រោយ

ចែករំលែក៖

កំពង់ឆ្នាំង : យ៉ាងហោចណាស់មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយ ម៉ូតូ ម៉ាក C125 បុករ៉ឺម៉ក់ដឹកបន្លែពេលបើកឆ្លងផ្លូវ ដែលហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវចូលភូមិប៉ាហ៊ីត្បែង ស្ថិតនៅក្នុងភូមិចារថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ មានម៉ូតូរឺម៉កមួយគ្រឿង ដឹកបន្លែពេញ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរ៉ឺម៉ក់ម៉ូតូក៏បានបត់ឆ្លងផ្លូវ ដោយមិនប្រុងប្រយ័ត្ន ខណៈនោះ ម៉ូតូC១២៥មួយគ្រឿងដែលមានជិះឌុបគ្នា៣នាក់មកពីក្រោយក្នុងដំណើរស្របទិសគ្នា ក៏បានបុកកៀរ​ ររ៉ឺម៉ក់ម៉ូតូពីក្រោយ ដាច់កុងកូយបណ្ដាលអោយដួលទាំងសងខាង រងរបួសធ្ងន់ស្រាល ។
ក្រោយកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងដោយឡែកមធ្យបាយទាំងសងខាង ត្រូវសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

image image image image image

​ ដោយ​ ចាន់ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print