ខេត្តត្បូងឃ្មំុៈ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មំុ បាននាំយកអំណោយរបស់លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ទទួលបន្ទុកកិច្ចការមហាផ្ទៃនិងការពារជាតិ ទៅឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋ ចាស់ជរាចំនួន៥គ្រួសារ នៅភូមិ_ឃំុ គោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មំុ។
លោកមេបញ្ជាការបានឲ្យដឹងថា ចាស់ជរាទាំង៥គ្រួសារ ទី១ ឈ្មោះ ខ្វាយ រឿង អាយុ៧៣ឆ្នាំ គ្រួសារទី២ ឈ្មោះ វឹកសួង អាយុ៦៧ឆ្នាំ គ្រួសារទី៣ ឈ្មោះ សៅ សែ អាយុ៧០ឆ្នាំ គ្រួសារទី៤ ឈ្មោះ យ៉ង យន់ អាយុ៨៣ឆ្នាំ និង
គ្រួសារទី៥ ឈ្មោះ ឡាឈាន អាយុ៧៩ឆ្នាំ ហើយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១បេស្មើ៥០គីឡូក្រាម ទឹកក្រូច១កេស ទឹកស៊ីអុីវ១យួ ទឹកត្រី១យួ មីម៉ាម៉ា១កេស ទឹកដោះគោ២កំប៉ុង ប៊ីចេង០.៥គីឡូក្រាម ត្រីខ ១យួ ប្រេងឆា១ដប ស្កសរ១គីឡូក្រាម និងថវិកាចំនួន១០០,០០០រៀល(ដប់ម៉ឺនរៀល) ។
នៅថ្ងៃដដែលលោកក៏បានជួយឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល(ហាសិបម៉ឺនរៀល)ដល់ប្រពន្ធលោកមេភូមិត្រពាំងស្រងែ ដែលកំពុងមានជំងឺ ហេីយលោកក៏បានជួយឧបត្ថម្ភដល់គ្រួសារសព ឈ្មោះសាបូ នៅភូមិត្រពាំងស្រងែ ចំនួន២០០,០០០រៀលផងដែរ។
នៅក្នុងសកម្មភាពការងារមនុស្សធម៍នោះដែរ លោកឧត្តសេនីយត្រី វ៉ា សារិទ្ធ ក៏បានពាំនាំប្រសាសន៍ សួរសុខទុក្ខ ពីសំណាក់លោក ហ៊ុន ណេ ងជូនដល់លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនោះ ជាពិសេស គ្រួសារចាស់ជរាទាំង៥គ្រួសារ ហើយលោកក៏បានថ្លែងលើកឡើងថា គ្រប់កន្លែងទីណាដែលមានបងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីនោះតែងតែមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ ដែលដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោជាប្រមុខដឹកនាំ តែងយកចិត្តទុកដាក់ជួយទំនុកបំរ៉ុងដោះស្រាយរាល់ការទុក្ខលំបាកទាំងនោះជានិច្ច ៕
ដោយវណ្ណះ