ភ្នំពេញ ៈ សន្ទុះអ្នកគាំទ្រចូលរួមទស្សនាការប្រកួតបាល់ទាត់ក្នុងមិត្តភាពអន្តរជាតិនៃជំនួប កម្ពុជា-ទីម័រខាងកើត មានចំនួនច្រើនលើសលុប ដោយខណៈនេះបណ្តាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ បានកំពុងតែសម្រុកចូលស្តាតអូឡាំពិកយ៉ាងច្រើនកុះករ ត្រៀមចាំមុនការប្រកួតដែលនឹងចាប់ផ្តើមម៉ោង ៧៖០០នាទីយប់នេះ។
មិនថាការចូលទស្សនាសំបុត្រ ក្នុងតម្លៃប៉ុន្មានទេ គឺសំបុត្រទាំងមាន២ប្រភេទ គឺប្រភេទតម្លៃ ១០,០០០រៀល និងតម្លៃ៥,០០០រៀល ត្រូវបានអ្នកគាំទ្រទិញទុកមុន ដោយភាគច្រើនក្រុមយុវវ័យម្តងទាំងក្រុមៗ។ ជាពិសេស កាលពីល្ងាចម្សិលមិញ សំបុត្រតំលៃចំនួន ៥០,០០០សំបុត្រ ត្រូវបានលក់អស់ ហើយថ្ងៃនេះបន្តលក់តាំងពីព្រឹក។ ជាមោទនភាពជាតិដ៏ធំធេងតាមរយះការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើអោយវិស័យកីឡាមានការរីកចម្រើនហួសពីការស្មាន ពិសេសកីឡាបាល់ទាត់នេះតែម្តងផងដែរ៕
ដោយ សុខ ខេមរា
...