ភ្នំពេញៈ ដំណាក់កាលស៊ើបអង្កេតបទល្មើសជាក់ស្តែងត្រូវបានបញ្ចប់ត្រឹមពេលដែលមានការចោទប្រកាន់របស់អយ្យការ ដូច្នេះលែងមានទំនាក់ទំនងនឹងថេរវេលាស៊ើបអង្កេតបទល្មើសជាក់ស្តែង៧ថ្ងៃនោះទៀតហើយ ។
ជំហានបន្ទាប់គឺជាដំណាក់កាលស៊ើបសួររបស់ចៅក្រមស៊ើបសួរ ។ ចៅក្រមស៊ើបសួរនឹងបន្តចំណាត់ការស៊ើបសួររបស់ខ្លួនជាបន្តបន្ទាប់ទៀតស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ។
“បទបដិសេធក្នុងការចូលខ្លួន” មាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា កំរិតផ្តន្ទាទោសដាក់ពន្ធនាគារគឺពី១ខែ ទៅ៦ខែ ។
មាត្រា ២០៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានកំណត់ថា ការឃុំខ្លួនបណ្តោះអាសន្នអាចអនុវត្តបានតែក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដែលច្បាប់កំណត់ផ្តន្ទាទោសដាក់ពន្ធនាគារស្មើរ ឬលើសពី ១ឆ្នាំ ។
ហេតុដូច្នេះមិនអាចមានការឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទបានទេក្នុងបទបដិសេធក្នុងការចូលខ្លួន!
ជាទូទៅចៅក្រមស៊ើបសួរនឹងចេញដីកាចាប់ខ្លួន ក្នុងករណីដែលឃុំខ្លួនបាន៕
ដោយ សុខ ខេមរា