លោក​ ឃួង​ ស្រេង​ អភិបាលរង​ នៃគណៈអភិបាលរាជធានីភ្នំពេញ ចូលរួមបំពេញការងារសប្បុរសធម៌ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ចែករំលែក៖

ភ្នំពេញៈ​ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ លោក​ ឃួង​ ស្រេង​ អភិបាលរង​ នៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រុមការងារ បានមកចូលរួមបំពេញការងារសប្បុរសធម៌ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល ក្នុងការចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនបងប្អូន កម្មករ-កម្មការិនី និងប្រជាពលរដ្ឋក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ការព្យាបាលនេះមានអ្នកមកពិនិត្យ ប្រមាណជា៦០០នាក់ នៅក្នុងបរិវេណផ្ទះជួលកម្មករ (កែ្បរបុរីប៊ុនធី ខាងក្រោយវិទ្យាល័យហ៊ុន សែន បុរី១០០ខ្នង) លើផ្នែកជំងឺទូទៅ សុខភាពមាត់ធ្មេញ ជំងឺភ្នែក ត្រចៀក ច្រមុះ បំពង់ក រោគស្ត្រី និងមានផ្នែកវះកាត់តូចផងដែរ៕​

imageimageimageimageimageimageimageimageimageimageimageimageimage

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print