ប្ដីដឹកប្រពន្ធទាំងពពោះធំ៦ខែទៅកំសាន្តនៅទំនប់១មករាត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ គួរអោយរន្ធត់

ចែករំលែក៖

កំពង់ធំៈ​ ប្ដីឌុបប្រពន្ធទៅកំសាន្តនៅរមណីយដ្ឋានទំនប់១មករាជួបគ្រោះចង្រៃត្រូវរថយន្តបុកប្រពន្ធស្លាប់នៅនិងកន្លែងកើតហេតុប្តីរបួសធ្ងន់។ ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់នេះបានកើតឡើងនៅកំណាត់ផ្លូវជាតិលេខ៧១វេលាម៉ោង១៣និង២៣នាទីរសៀលថ្ងៃ២៨​ ខែឧសភា​ ឆ្នាំ២០១៦​ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ខេត្តកំពង់ធំ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា:គេឃើញអ្នកជិ:ម៉ូតូម៉ាកសង់C125ពណ៍ខ្មៅ​ សេរី2013 ពាក់ស្លាកលេខកំពង់ធំ 1S 5835ចេញពីលិចទៅកើតក្នុងគោលបំណងទៅកំសាន្តទំនប់1មករាហើយបានកាច់ស្តុបសីុញូ​ ត្រឹមត្រូវពេលនោះគេឃើញអ្នកបើករថយន្តម៉ាកCRVពណ៍ទឹកប្រាក់ស្លាកលេខកំពង់ធំ2A1899ចេញពីលិចទៅកើតដូចគ្នាក្នុងល្បឿនលឿនដូចព្រួញក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកក៏បានទៅបុកអ្នកជិ:ម៉ូតូពីរអ្នកប្តីប្រពន្ធពេញទំហ៊ឹងបណ្តាលអោយប្រពន្ធជនរងគ្រោះបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុព្រមទាំងពពោះកូននៅក្នុងផ្ទៃប្រមាណ៦ខែទៀតផងចំណែកប្តីរបួសធ្ងន់ចំក្បាលបញ្ជូនយកទៅសង្គ្រោះនៅមន្ទីពេទ្យក្រុងភ្នំពេញ។ ចំណែកតៃកុងរថយន្តបានព្យាយាមបើករត់តែរត់ទៅដល់ចំណុចភូមិពណ្ណារាយណ៍ ឃុំចើងដើង​ ត្រូវកម្លាំងអាវុធហត្ថស្នាក់ការលេខ១០២ចាប់បាន។
ជនរងគ្រោះឈ្មោះ សេងសុខឡេង អាយុ២២ឆ្នាំ ជាប្រពន្ធព្រមទាំងកូនក្នុងផ្ទៃបានស្លាប់ ប្តីឈ្មោះ​ ង៉ាន​ មេងលី​ អាយុ២៧ឆ្នាំរបួសធ្ងន់រស់នៅភូមិក្រសាំងជ័យ ឃុំបារាយណ៍​ ស្រុកបារាយណ៍ ខេត្តកំពង់ធំ​ អ្នកទាំងពីរទើបតែរៀបការមិនទាន់បានមួយឆ្នាំផង។ ចំណែកជនបង្កហេតុឈ្មោះហ៊ុនសីហា​ ភេទប្រុស​ អាយុ២៧ឆ្នាំ នៅភូមិបារាយណ៍ធំ ឃុំបារាយណ៍ស្រុកបារាយណ៍ អ្នកបង្កហេតុនិងជនរងគ្រោះរស់នៅម្ខាងផ្លូវម្នាក់ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី​ ចំណែកជនបង្កហេតុអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនយកទៅសាកសួរ កសាងសំណុំរឿងចាត់ការតាមច្បាប់៕

image image image image image image

ដោយប៊ុន រិទ្ធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print