កំពង់ធំៈ កាលពីរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងបានធ្វើឲ្យបុរសម្នាក់បានបាក់ក ស្លាប់នៅនឹង កន្លែងដោយសារតែបានជិះម៉ូតូក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសស្រាល តែក្រោយពីកើតហេតុ អ្នកជិះម៉ូតូបានរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ បានកើតឡើងនៅចំនុចផ្លូវអាស៊ានធ្វើថ្មី វាងស្ទឹងសែន ចំនុចគល់ស្ពាន ស្ថិតនៅភូមិ-សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ាន ប៊ុនថៃ អាយុជាង៥០ឆ្នាំ រស់នៅភូមិកើត ត្រូវបានស្លាប់នៅនឹងកន្លែងដោយសារបើកបរក្នុងស្ថានភាពស្រវឹង ។
តាមការអោយដឹងពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រា ស្រវឹងជោគជាំ ក្រោយពីស្រវឹង ក៏បាននាំគ្នាជិះម៉ូតូសង់កូរ៉េ ពណ៌ ក្រហម អត់ស្លាកលេខ ទៅរកសាច់ក្លែម លុះជិះមកដល់គល់ស្ពាន ក៏បានគេចនឹងម៉ូតូមួយគ្រឿងទៀត ដែលកំពុងតែបើកបរក្នុងល្បឿនផ្តាច់ព្រលឹង ហើយជនរងគ្រោះបានជិះ ម៉ូតូជាមួយមិត្តភ័្រកពីក្រោយ ហើយក៏បានគេចជ្រុលចង្កូតចូលព្រៃ ជនរងគ្រោះបានដួលបោកក្បាលនឹងបង្កោលថ្ម បណ្តាលឲ្យស្លាប់ភ្លាម ហើយតៃកុងម៉ូតូបានបើកគេចខ្លួនបាត់ ក្រោយពីកើតហេតុ ហើយសាកសពត្រូវបានសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប៊ុន