លោកប៉ា សុជាតិវង្ស បានស្នើឲ្យសមាជិកអភិបាលក្រុងប្រើភាសាបារំាង បន្ដគាំទ្រការអភិវឌ្ឍ ប្លង់គោលរាជធានីភ្នំពេញ រហូតសម្រេច បានទទួលងារជា​ទីក្រុងគុជនៅអាសីុ

ចែករំលែក៖

​​ ភ្នំពេញ៖ ​​ លោកប៉ា សុជាតិវង្ស បានស្នើឲ្យសមាជិកអភិបាលក្រុងប្រើភាសាបារំាង បន្ដគាំទ្រការអភិវឌ្ឍ ប្លង់គោលរាជធានីភ្នំពេញ រហូតសម្រេច បានទទួលងារជា​ទីក្រុងគុជនៅអាសីុ ទន្ទឹងនិងការអភិវឌ្ឍទីក្រុង ឲ្យមានការីកចម្រើន អាជ្ញាធររាជធានីភ្នំពេញ ក៍បានរក្សា និងអភិរក្ស សំណង់ បេតិក​ភណ្ឌប្រ​វត្ដិ​សាស្រ្ដ​ ដែលបន្សល់ទុក ពីសម័បារាំងផងដែរ ដូចជា សារមន្ទីរ ពហុកីឡដ្ឋានជាតិ ស​កលវិទ្យាល័យ មហាវិថី សួនច្បារ ផ្សារធំថ្មី និងលំនៅដ្ឋានប្រណិតៗជាច្រើនទៀតផងដែរ​ ។ លោក​ប៉ា សុជាតិវង្ស អភិបាលរាជ​ធានីភ្នំពេញបានស្នើសុំបែបនេះ ខណៈ ទីក្រុងភ្នំពេញ បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ស្ដីពី ការផ្ដល់តម្លៃ​លំ​ហសាធារណៈ នៅក្នុងទីក្រុងបេតិកភណ្ឌប្រវត្ដិសាស្រ្ដ រយៈពេល៤ថ្ងៃ ដែលមានសមាជិកចូលរួម​ជាង​៦០រូប កាលពីថ្ងៃទី៣១ ឧសភា ឆ្នំា ២០១៦ នៅសាលារាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ សម្បត្ដិបេតិកភ័ណ្ឌក្នុងទីក្រុង បាននឹងកំពុងស្ថិត ក្រោមការ យកចិត្ដទុកដាក់យ៉ាងខ្លំាងពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន រួមជាមួយនិង​វិស័យ​ឯកជន អង្គការជាតិ អន្ដរជាតិ ព្រមទាំងមនុស្សជាតិទូទៅ នៅក្នុងតំបន់ និងលើសកលលោក ដែលត្រូវនាំគ្នាលើកស្ទូយ ថែរក្សា ការពារ និងផ្ដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព ព្រោះថា ក្នុងសម័យសេដ្ឋកិច្ច ការ​ អិវឌ្ឍ បេតិកភ័ណ្ឌវប្បធម៏ ទាំងរូបី និងអរូបីយ៍​ ត្រូវធ្វើសមាហរណកម្មធនធានទាំងនេះ​ឲ្យមានភាពទំនើប ប៉ុន្ដែក្នុងន័យ វប្បធម៏ បេតិកភ័ណ្ឌទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតការងារថ្មីៗ និង​ជា​វិភាគ​ទាន យ៉ាងធំធេងសម្រាប់វិស័យទេសចរណ៏ វប្បធម៏ ដែលយើងត្រូវធ្វើការអភិរក្ស ហើយនេះគឺជា សារមួយដ៍មាអត្ថន័យ ដែលថ្នាក់ដឹកនំារដ្ឋបាល ក្រុង និងរដ្ឋបាល​ខេត្ដបេតិភ័ណ្ឌ ប្រវត្ដិសាស្រ្ដ ត្រូវគិតគូរ ថ្លឹងថ្លែង ពិចារណា ថាតើតំបន់ណាគូរអភិរក្ស ដើម្បីអភិវឌ្ឍ និងតំបន់ណាគួរអភិវឌ្ឍន៍ ដើម្បីអភិរក្ស ។​
ក្នុងឱកាសនេះដែរ លោកប៉ា សុជាតិវង្ស ក៍បានស្នើឲ្យសមាជិកអភិបាលក្រុងប្រើភាសាបារាំងបន្ដ​គាំ​ទ្រការអភិវឌ្ឍ ប្លង់គោលរាជធានីភ្នំពេញ រហូតសម្រេច បានទទួលងារជា​ទីក្រុងគុជនៅអាស៊ី ទន្ទឹង​និងការ​អភិវឌ្ឍទីក្រុងឲ្យមានការរីកចម្រើន ​អាជ្ញាធររាជធានីភ្នំពេញក៏បានរក្សា និងអភិរក្សសំណ​ង់ បេតិក​ភណ្ឌប្រ​វត្ដិ​សាស្រ្ដ​ ដែលបន្សល់ទុក ពីសម័យបារាំងផងដែរ ដូចជា សារមន្ទីរ ពហុកីឡដ្ឋានជាតិ ស​កលវិទ្យាល័យ មហាវិថី សួនច្បារ ផ្សារធំថ្មី និងលំនៅដ្ឋានប្រណិតៗជាច្រើនទៀតផងដែរ​ ។
លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានផ្ទៃដីសរុបទំហំ៦៧៨គីឡូម៉ែត្រ ការ៉េ ចែកចេញជា១២ខណ្ឌ និង៩៦សង្កាត់​មានប្រជាពលរដ្ឋរស់នៅអចិន្ដ្រៃយ៍ប្រមាណ​១លាន៦សែន​នាក់ និងមានប្រជាជនស្នាក់នៅបម្រើការងារប្រមាណ៨សែននាក់ផ្សេងទៀត ក្នុងអត្រាកំណើន៣,១៥% ក្នុង១ឆ្នំា ដោយមានដង់ស៊ីតេប្រមាណ២២៨៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ និងកំពុងទទួលរងនូវសម្ពាធ នគរូបនីយកម្ម កំណើនប្រជាសាស្រ្ដ ការពង្រីកទីក្រុង ​ជាពិសេសកំពុងប្រឈមមុខ ទៅនឹងបញ្ហាថ្មី នៃការអភិវឌ្ឍតាមបែបទំនើប ជារលកនៃឯកជនភាវូបនីយកម្ម ។
លោក​ប៉ា សុជាតិវង្ស បានរំលឹកថា៖ ទីក្រុងប៉ារីស ប្រទេសបារំាង បានជួយស្ថាបនា កសាងហេ​ដ្ឋា​រចនាសម្ព័ន្ធ ដល់ទីក្រុងភ្នំពេញ បានយ៉ាងច្រើន ដូចជាជួយកសាងប្រព័ន្ធទឹកស្អាត, ជួយកសាងសំណង់, ប្រព័ន្ធគមនាគមន៏ ប្រពន្ធ័ចរាចរណ៏ ,ប្រព័ន្ធសេវាដឹកជញ្ជូន ,ការងារបរិស្ថាន , ការងាររៀបចំសហគមន៏, ការងាររៀបចំអនា ម័យបរិស្ថាន នៅតាមសហគមន៏ ដូចជាជួយជីកអណ្ដូងទឹកស្អាត នៅតាមសាលារៀន និងជួយផ្ដល់នូវ បរិក្ខាពេទ្យ នៅតាមមណ្ឌលសុខភាព និងជួយលើវិស័យ ហេដ្ឋារចនាសម្ពន្ធ័ ជាច្រើន​ទៀត ដល់​សហ​គមន៏ នៅរាជធានីភ្នំពេញ ៕

image image image image image image image
ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print