បុរសវ័យចំណាស់ល្បួងក្មេងស្រីអាយុ៦ឆ្នាំយកទៅរំលោភនៅក្រោមដើមរាំង តែមិនបានសម្រេច

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសវ័យ៥៨ឆ្នាំម្នាក់បានធ្វើសកម្មភាពល្បួងក្មេងស្រីអាយុ៦ឆ្នាំយកទៅរំលោភនៅ​ក្រោមដើមរាំងលើខ្នងទួលប្រាំរយ តែមិនបានសម្រេចត្រូវអ្នកជិតខាងដើរមកទាន់ ធ្វើឲ្យបុរស​រូប​នេះភ័យស្លន់ស្លោដើរគេចខ្លួន ។ មួយសន្ទុះក្រោយមកក្រុមគ្រួសារក្មេងស្រីរងគ្រោះបានទៅ​ដាក់ពាក់បណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ​ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈមិនបានសម្រេចនេះកើតឡើងកាលពីវេលាម៉ោង៩​ព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្រោមដើមរាំងលើខ្នងទួលប្រាំរយ ស្ថិតក្នុងភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

អធិការនគរបាលស្រុកស្អាងលោកវរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា ជន​សង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ច្រិច កុល ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដាំបាយ-ដាំទឹកនៅវត្តទួលប្រាំរយ បច្ចុប្បន្នស្នាក់នៅក្នុងវត្តស្ថិតក្នុងភូមិ/ឃុំកើតហេតុ និង​មានលំនៅដ្ឋានក្នុងភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ។ ក្មេងស្រីរងគ្រោះឈ្មោះ ហ ស.ន អាយុ៦ឆ្នាំ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុ ។

លោកវរសេនីយ៍ទោ សេង សុជាតិ បានបញ្ជាក់ថា នៅមុនពេលកើតហេតុក្មេងស្រីរង​គ្រោះបាននៅរត់លេងក្នុងភូមិជាមួយប្អូនស្រីម្នាក់ទៀតដែលមានអាយុទើបតែ២ឆ្នាំប៉ុណ្ណោះ ។ ពេលក្មេងស្រីកំពុងឈរលេងជនសង្ស័យ បានដើរទៅនិយាយលួងលោមឲ្យដើរទៅលេង​នៅ​ក្រោមដើមរាំងលើខ្នងទួលប្រាំរយ ។

លោកអធិការបញ្ជាក់ទៀតថា ពេលទៅដល់ជនសង្ស័យឲ្យក្មេងស្រីរងគ្រោះដេកផ្ងានៅ​លើដី​​ ហើយបានធ្វើសកម្មភាពស្រាតខោជើងវែងចង្កេះកៅស៊ូផុតពីជើង ។ បន្ទាប់មកជន​សង្ស័យបានអង្គុយលត់ជង្គង់ពោបពីលើក្មេងស្រីរងគ្រោះបម្រុងធ្វើសកម្មភាព តែសំណាងល្អ​បានប្រជាពលរដ្ឋដើរត្រឡប់មកពីរាវខ្យងវិញឃើញទាន់ពេលវេលា ធ្វើឲ្យជនសង្ស័យភ័យស្លន់​ស្លោដើរគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ ។

ក្រោយពីមានហេតុការណ៍កើតឡើង ប្រជាពលរដ្ឋជាអ្នករាវខ្យងបាននាំក្មេងស្រីរង​គ្រោះ​ទៅ​ប្រាប់អាណាព្យាបាល ទើបអាព្យាបាលនាំក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅ​សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ​ បញ្ជូនទៅកាន់អធិ​ការ​ដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយបដិសេធថា ខ្លួនមានជម្ងឺប្រចាំកាយមិន​បានដឹងអ្វីទាំងអស់ ។ ដោយឡែកក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅពេល​ដែលខ្លួនកំពុងរត់លេងជាមួយប្អូនស្រីអាយុ២ឆ្នាំ ស្រាប់តែលោកតាច្រិច កុល (ជនសង្ស័យ)​ដើរជិតឲ្យលុយរូបនាង១០០០រៀល និងបានបបួលទៅលេងក្រោមដើមរាំងលើខ្នងទួលប្រាំរយ​។ ពេលទៅដល់លោកតាបានស្រាតខោនាងចេញពីខ្លួនផុតជើងរួចអង្គុយពោបពីលើ បន្ទាប់​មកមានមនុស្សដើរមកទើបលោកតាដើរចេញសំដៅទៅភូមិបាត់ទៅ ។

លោក សេង សុជាតិ បានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យខាងលើនេះត្រូវបាន​លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតឲ្យឃាត់ខ្លួនកសាង​សំណុំ​រឿងពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

1 (2)

1 (1)

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print