លោកអភិបាលខណ្ឌដង្កោ ចុះពិនិត្យផ្លូវ និងសំណេះសំណាលជាមួយប្រជាពលលរដ្ឋនៅភូមិខ្វិត សង្កាត់សាក់សំពៅ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចុះពិនិត្យមើលផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង២៦៥ម៉ែត្រ ទទឹង៤ម៉ែត្រ ដែលទើបស្ថាបនារួច និងសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋ លោកអភិបាលបានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងពាំនាំការយកចិត្តទុកដាក់របស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋ និងការងារអភិវឌ្ឍក្នុងមូលដ្ឋាន។ តួយ៉ាងផ្លូវបេតុងថ្មី០១ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ទាំងនេះបង្ហាញពីការរីកចម្រើនរបស់មូលដ្ឋានយើង ក៏ដូចជានៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

បងប្អូនប្រជាពលរដ្ឋបានសម្តែងនូវអំណរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូ និងយកចិត្តទុកដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

បន្ទាប់មកលោកអភិបាលខណ្ឌ ក៏បានបន្តដំណើរចុះពិនិត្យមើលការស្ថាបនាស្ពានសាក់សំពៅថ្មី ប្រវែង ១០៨ម៉ែត្រ ទទឹង៩ម៉ែត្រ ដែលតភ្ជាប់ពីសង្កាត់សាក់សំពៅ ទៅសង្កាត់គងនយ ដោយឆ្លងកាត់ស្ទឹងព្រែកត្នោត បច្ចុប្បន្នបាននិងកំពុងស្ថាបនាដោយគម្រោងរបស់សាលារាជធានី ៕

IMG_7447

IMG_7446

IMG_7362

IMG_7448

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print