ខេត្តកោះកុង៖ អាជ្ញាធរខេត្តកោះកុងទទួលស្គាល់ថាឧកញ៉ាគា ធី ពិតជាបានសង់សំណង់ដោយល្មើសច្បាប់ប្រាកដមែន។ អាជ្ញាធរខេត្តកោះកុងបានសម្រេចផ្អាកការដ្ឋានសំណង់ផ្ទះត្រចៀកកាំរបស់លោកឧកញ៉ា គា ធី ដោយបន្តរកឃើញបទល្មើសពាក់ព័ន្ធនឹងសកម្មភាពចាក់ដីចូលចំណីមាត់ព្រែកស្រែអំបិល។
បន្ទាប់ពីបានចុះពិនិត្យដល់ទីតាំងសំណង់ត្រចៀកកាំ ដែលស្ថិតនៅឃុំស្រែអំបិល ស្រុកស្រែអំបិល លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានបញ្ជាឱ្យផ្អាកការ សាងសង់ជាជាដាច់ខាតចំពោះសំណង់ត្រចៀកកាំមួយកន្លែងរបស់ លោកឧកញ៉ា គា ធី ដែលគេស្គាល់ថា អ្នកមានអំណាចម្នាក់នៅស្រុកស្រែអំបិល ដោយម្ចាស់សំណង់ ត្រូវរៀបចំសំណុំឯកសារស្នើសូមច្បាប់អនុញ្ញាតឱ្យបានរួចរាល់ក្នុងរយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
លោកអភិបាលរងខេត្តឱ្យដឹងនៅល្ងាចថ្ងៃទី៤ ខែ មករា ឆ្នាំ២០២៣ថា ប្រសិនបើក្នុងរយៈពេល១សប្តាហ៍នេះ ម្ចាស់សំណង់មិនស្នើសូមច្បាប់អនុញ្ញាឱ្យបានត្រឹមត្រូវទេ រដ្ឋបាលខេត្តនឹងឱ្យមេធាវីរដ្ឋបាលខេត្ត សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រៀបចំឯកសារដាក់ពាក្យបណ្តឹង។
អាជ្ញាធរខេត្ត ក៏តម្រូវឱ្យលោកឧកញ៉ា គា ធី ជីកកាយអាចម៍ដី ដែលបានចាក់រំលោភចូលព្រែកចេញវិញ ក្រោយបានចាក់ដីចូលដីចំណីប្រមាណជា១០ម៉ែត្រ។ ចំពោះរបងដែលបានសាងសង់ រំលោភចូលចំណីផ្លូវម្ចាស់សំណង់ត្រូវរុះរើចេញ។ ក្នុងករណី ម្ចាស់សំណង់ចង់សាងសង់របងឡើងវិញ ត្រូវសហការ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។
អ្នកកាសែតមិនអាចសុំការបំភ្លឺបានទេពីលោកឧកញ៉ា គា ធី ជុំវិញការផ្អាកសកម្មភាពសាងសង់របស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ។ កន្លងទៅ លោក កែវ សុខ មេឃុំស្រែអំបិល បានប្រាប់អ្នកសារព័ត៌មានថា សំណង់ផ្ទះត្រចៀកកាំ និងការចាក់ដីបំពេញការដ្ឋាន ពិតជារបស់លោកឧកញ៉ា គា ធី ប្រាកដមែន ប៉ុន្តែការសុំច្បាប់កម្រិតណានោះលោកមិនទាន់ចងចាំអស់នៅឡើយទេ ព្រោះឯកសារស្នើសុំច្រើនពេកអាចខ្វះចន្លោះ។
ទោះយ៉ាងណា លោកអភិបាលរងខេត្តរូបនេះ ក៏តម្រូវម្ចាស់សំណង់ គប្បីរៀបចំសំណុំឯកសារស្នើសូមច្បាប់អនុញ្ញាតឲ្យបានរួចរាល់ក្នុងរយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣។ ប្រសិនបើក្នុងរយៈពេល ១សប្តាហ៍នេះ ម្ចាស់សំណង់មិនស្នើសុំច្បាប់អនុញ្ញាឲ្យបានត្រឹមត្រូវទេ រដ្ឋបាលខេត្តនឹងឲ្យមេធាវីរដ្ឋបាលខេត្ត សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រៀបចំឯកសារដាក់ពាក្យបណ្តឹង។
ក្រៅពីការរកឃើញកំហុសរបស់ឧកញ៉ា គា ធី លួចសង់ផ្ទះត្រចៀកកាំខុសច្បាប់ហើយ អាជ្ញាធរខេត្ត ក៏តម្រូវឲ្យលោកឧកញ៉ា គា ធី ជីកកាយអាចម៍ដី ដែលបានចាក់រំលោភចូលព្រែកចេញវិញក្រោយបានចាក់ដីចូលដីចំណីប្រមាណជា ១០ម៉ែត្រ។ ចំពោះរបងដែលបានសាងសង់ រំលោភចូលចំណីផ្លូវម្ចាស់សំណង់ត្រូវរុះរើចេញ។ ក្នុងករណី ម្ចាស់សំណង់ចង់សាងសង់របងឡើងវិញ ត្រូវសហការ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។
លោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិលបានឲ្យដឹងនៅថ្ងៃទី ៥ ខែមករា នេះថា កាលពីចុងឆ្នាំ ២០២០ លោក និងក្រុមការងារធ្លាប់ចុះពិនិត្យទីតាំងខាងលើម្តងរួចមកហើយ ដោយតម្រូវឲ្យលោកឧកញ៉ា គា ធី ធ្វើសំណើសុំច្បាប់សាងសង់ផ្ទះត្រចៀកកាំ នៅច្រកចេញចូលតែមួយរដ្ឋបាលខេត្តកោះកុង ព្រោះទំហំនៃការវិនិយោគធំ ហើយរដ្ឋបាលស្រុកពុំមានសិទ្ធិសម្រេចនោះទេ។
លោកអភិបាលស្រុកស្រែអំបិល បានគូសបញ្ជាក់ទៀតថា ក្រោយបញ្ហាវិបត្តិជំងឺកូវីដ-១៩ រីករាលដាលឆ្លងខ្លាំង នៅក្នុងមូលដ្ឋានមិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់តាមដានពិនិត្យលម្អិតនោះទេ ទាំងការធ្វើសំណង់ផ្ទះត្រចៀកកាំ ធ្វើរបង និងចាក់អាចម៍ដីបំពេញទីតាំងកើត ហេតុ។ ជាក់ស្តែងការផ្តល់ព័ត៌មានក្រុមអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋនាពេលថ្មីៗនេះ ទើបមានការចុះមានវិធានការច្បាប់តែម្តង ពោលគឺម្ចាស់សំណង់មិនបានទៅច្បាប់ ដូចការណែនាំរបស់រដ្ឋបាលស្រុកឡើយ។
ទោះយ៉ាងណាតំណាងលោកឧកញ៉ា គា ធី បានទទួល យកការណែនាំ និងលក្ខខណ្ឌច្បាប់មួយចំនួនពីរដ្ឋបាលខេត្តកោះកុង ដើម្បីធ្វើពាក្យស្នើសុំច្បាប់បានត្រឹមត្រូវ ចៀសវាងប្រឈមមុខចំពោះមុខច្បាប់ជាធរមាន។
ដោយឡែកលោក កែវ សុខ ជាមេឃុំស្រែអំបិល លើក ឡើងថា លោកឧកញ៉ា គា ធី បានជួលដីអតីតទីស្នាក់ ការគណបក្សប្រជាជនកម្ពុជា សម្រាប់ការវិនិយោគចំនួន ៥០ឆ្នាំ លើដីក្បែរមាត់ព្រែកស្រែអំបិល ភាពខ្វះចន្លោះ នៃការពិនិត្យការ ដ្ឋានសំណង់ ក៏ព្រោះតែមានភារកិច្ចមួយ ចំនួនធំក្នុងមូលដ្ឋាន ពុំមានពេលវេលាគ្រប់គ្រាន់ ចំពោះវិធានការទប់ស្កាត់។
លោកមេឃុំស្រែអំបិលបន្ថែមថា លោកឧកញ៉ា គា ធី បានជួលដីអតីតទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសម្រាប់ការវិនិយោគចំនួន៥០ឆ្នាំ ចាប់តាំងពីដំណើរការការដ្ឋានលោករវល់ភារកិច្ចច្រើនក៏ពុំបានមានពេលវេលាចុពិនិត្យទីតាំងការដ្ឋាននោះទេ៕ ដោយ៖ សូរិយា