ពលរដ្ឋជប៉ុនធ្វើបាតុកម្មទាមទានាយករដ្ឋមន្ត្រីចុះចេញពីដំណែង

ចែករំលែក៖

កាលពីថ្ងៃទី​៥ ខែមិថុនា ពលរដ្ឋជប៉ុនរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងតូក្យូទាមទាឲ្យនាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូអាបេ ចុះចេញពីតំណែងដោយសាតែលោកអនុញ្ញាត្តិឲ្យកម្លាំងទាហានចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេស។

ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅមុខសភានៅរម្មណីយដ្ឋាននៅក្បែរនោះ ភាគច្រើនបាតុករជាពលរដ្ឋដែលមានវ័យចាសដោយបានលើកស្លាកបដាថា លោក អាបេ ត្រូវតែដកថយទុកឲ្យពលរដ្ឋជាអ្នកសម្រេចនយោបាយ។

អ្នកដឹកនាំបាតុកម្មឲ្យដឹងថា មានពលរដ្ឋប្រមាណ​៤ម៉ឺននាក់ដង្ហែក្បួនបាតុកម្ម ។ ការមិនពេញចិត្តរបស់ពលរដ្ឋ​ជប៉ុនកើតឡើងតាំងពីខែកញ្ញា ឆ្នាំ​២០១៥ មកម៉េះ​ក្រោយពេលសភាបានអនុម័ត​ច្បាប់ឲ្យកម្លាំងទាហានជប៉ុនចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេស។

ហេតុការខាងលើកើតឡើងក្នុងពេលដែលជប៉ុនត្រៀមបោះឆ្នោតសភានៅថ្ងៃទី​១០ ខែកក្កដា ខាងមុខ ។ គណបក្សប្រឆាំងជប៉ុនសង្ឃឹមថា​ គណបក្សកាន់អំណាចនឹងមិនទទួលបានអាសន ១២១ ក្នុងចំណោមអាសន ២៤២ក្នុងសភា ដើម្បីដឹកនាំរដ្ឋាភិបាលជាបន្តទៀតឡើយ។ នៅជប៉ុនគឺត្រូវតែមានសម្លេងគាំទ្រ ២ភាគ​៣ទើបអាចបង្កើតរដ្ឋាភិបាលដោយឯកបក្សបាន។

សូមបញ្ចាក់ថា សភា​បោះ​ឆ្នោត​អនុម័ត​តាំងពី​ខែកញ្ញា​ ឆ្នាំ​២០១៥​ មក​នោះ​ ពេល​នេះ​បាន​ចូល​ជា​ធរមាន​ហើយដោយ​នៅ​ក្នុង​ច្បាប់​ថ្មី​នោះ​ជប៉ុន​ពឹង​លើ​កម្លាំង​ខ្លួន​ឯង​ក្នុង​ការ​ការពារ​សន្ដិសុខ​ជាតិ​ដូច​កាល​មុន​សង្គ្រាមលោក​លើក​ទី​២​ កើតឡើង​។​ ហេតុផល​បាន​ធ្វើ​ឱ្យ​ជប៉ុន​មាន​រដ្ឋ​ធម្ម​នុ​ញ្ញ​សន្ដិភាព​និយម​គឺ​ផ្ដើម​ចេញពី​រឿង​រ៉ាវ​អតីត​កាលពី​៧០​ឆ្នាំ​មុន​ ពោល​គឺ​តាំង​ពី​ជប៉ុន​បាន​ចាញ់​សង្គ្រាមលោក​លើក​ទី​២​ទល់​នឹង​អា​មេ​រិ​ក​។​ អា​មេ​រិ​ក​ដែល​ជា​អ្នក​ឈ្នះ​សង្គ្រាម​បាន​បង្ខំ​ជប៉ុន​ឲ្យបង្កើត​រដ្ឋ​ធម្មនុញ្ញ​មួយ​ដាក់​កំហិត​ឲ្យ​ជប៉ុន​មាន​កម្លាំង​ទ័ព​សម្រាប់​តែ​ការពារ​ខ្លួន​គឺ​មិន​ឲ្យ​ចូលរួម​ជាមួយ​កម្លាំង​ទ័ព​អន្ដរជាតិ​ នៅ​ក្នុង​តំបន់​ឬ​មួយ​នៅ​ក្នុង​ពិភពលោក​នោះ​ទេ​។​

គោលដៅ​របស់​អា​មេ​រិ​ក​កាល​ណោះ​គឺ​រារាំង​ទប់ស្កាត់​ជប៉ុន​កុំឲ្យ​អភិវឌ្ឍ​កម្លាំងយោធា​ឆ្ពោះទៅ​រក​នយោបាយ​យោធា​និយម​និង​នយោបាយ​វាតទី​និយម​ជា​ថ្មី​។​ លោក​ អា​បេ​ បាន​ចាប់ផ្ដើម​រើ​បម្រះ​ដោយ​មិន​ចង់​ទុក​ធម្មនុញ្ញ​សន្ដិភាព​ និយម​ និង​បន្ដ​ស្ថិត​ក្រោម​ការ​ការពារ​ពី​អ្នក​ដទៃ​ដូច​សព្វ​ថ្ងៃនេះ​ទេ​។​ ចូរ​កុំ​ភ្លេច​ថា​ ជា​ថ្នូរ​នឹង​ធម្មនុញ្ញ​សន្ដិភាព​និយម​កាលពី​៧០​ឆ្នាំ​មុន​អា​មេ​រិ​កបាន​ចេញ​មុខជា​អ្នក​ការពារ​ជប៉ុន​ប្រឈម​នឹង​សត្រូវ​ពី​ក្រៅ​។​ តែ​សម្រាប់​លោក​ អា​បេ​ ពឹងពាក់​លើ​អ្នក​ ដទៃ​វា​មិន​ងាយស្រួល​ដូច​ពឹង​លើ​ខ្លួនឯង​ទេ​ ។​

​ច្បាប់​ថ្មី​ស្ដី​ពី​វិស័យ​ការពារ​ជាតិ​បាន​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​២៩​ ខែមីនា​ នេះ​។​ ជា​ផ្លូវការ​ច្បាប់​ការពារ​ជាតិ​ថ្មី​នេះ​នឹង​អនុញ្ញាត​ឲ្យ​ជប៉ុន​អាច​បញ្ជូនទាហាន​របស់​ខ្លួន​ទៅ​ជួយ​កម្លាំង​សម្ព័ន្ធមិត្ដ​និង​ក៏​អនុញ្ញាត​ឱ្យ​ជប៉ុន​អាច​ពង្រីក​បេសកកម្ម​របស់​ខ្លួន​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​បេសកកម្ម​រក្សា​សន្ដិភាព​របស់​អង្គការសហប្រជាជាតិ​ផង​ដែរ​។​ តែ​នៅ​ចំពោះ​មុខ​ច្បាប់​ថ្មី​មួយ​នេះ​បាន​និង​កំពុង​បន្ដ​ទទួល​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ពិសេស​ពី​សំណាក់​ប្រជា​ជន​ជប៉ុន​ ។​

​ការ​ប្រឆាំង​នឹង​ច្បាប់​ថ្មី​ស្ដី​ពី​វិស័យ​ការ​ពារ​ជាតិ​បាន​កើត​មាន​ឡើង​តាំងពី​រដូវ​ក្ដៅ​ឆ្នាំ​២០១៥​ ហើយ​នៅ​ចុង​សបា្ដហ៍​កន្លង​ទៅ​និង​នៅ​យប់​ថ្ងៃទី​២៩​ ខែ​មីនា​ នេះ​ ក្រុម​គណបក្សប្រឆាំង​ និង​អ្នក​សន្ដិភាព​និយម​ក៏​បាន​នា​គ្នា​ប្រឆាំង​នឹង​ច្បាប់​នេះ​។​ តែ​សំឡេង​ប្រឆាំង​នៅ​មិន​អាច​កាច់​បំបាក់​ឆន្ទៈ​របស់​លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន​ ស៊ី​ន​ហ្សូ​ អា​បេ​ បាន​ឡើយ​ហើយ​ជា​ថ្មី​ម្ដងទៀត​ក្នុងថ្ងៃនេះ​លោក​ អា​បេ​ បាន​ចេញ​មុខ​ធ្វើ​សន្និសីទកាសែត​ ដើម្បី​បញ្ជាក់​ពី​ហេ​តុល​ផល​ការពារ​ជាតិ​ដែល​លោក​បាន​បង្កើត​ឲ្យមានច្បាប់​នេះ​ឡើង​ ។​

​សូម​ជម្រាប​ជូន​ថា​ តាំងពី​បាន​ឡើង​កាន់​តំណែង​នាយក​រដ្ឋមន្ដ្រី​ជា​ថ្មី​ក្នុង​ខែធ្នូ​ ឆ្នាំ​២០១២​ មក ​លោក​ អា​បេ​ ដែល​គេ​ ស្គាល់​ថា​ ជា​អ្នក​ជាតិនិយម​ម្នាក់​បាន​បង្ហាញ​ពី​បំណង​របស់​លោក​ក្នុង​ការ​កែប្រែ​ច្បាប់រដ្ឋធម្មនុញ្ញ​សន្ដិភាព​និយម​របស់​ ជប៉ុន​ដែល​បាន​អនុម័ត​តាំងពី​ក្រោយ​សម័យ​សង្គ្រាមលោក​លើក​ទី​២​កាលពី​ ៧០​ឆ្នាំ​មុន​។​ លោក​ អា​បេ​ ធ្លាប់​បាន​ប្រាប់​ ឲ្យដឹង​នៅ​ក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៤ ​ពី​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​សន្ដិភាព​និយម​របស់​ប្រទេស​ឲ្យ​បាន​មុន​ឆ្នាំ​២០២០​ ។

ជាមួយនិងការសម្រេចខាងលើ ជប៉ុនបានបង្កើនការជួយដល់ប្រទេសក្នុងតំបន់អាស៊ាន ។សារព័ត៌មាន​ជប៉ុន​បាន​ផ្សាយ​ថា​ រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​បាន​បង្កើន​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ក្នុង​ការ​បង្កើន​សម្ថ​ភាព​យោធា​ ក្នុង​នោះ​មាន​ប្រទេស​វៀតណាម​ជាដើម​ ។​

​ក្រសួងការពារជាតិ​ និង​កម្លាំង​ទាហាន​ជប៉ុន​បាន​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជុំវិញ​ ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ដើម្បី​ធានា​សន្តិសុខ​នៅ​ក្នុង​តំបន់​នោះ​ ។​ កម្លាំង​ការពារ​ជប៉ុន​នឹង​ចូលរួម​ហ្វឹកហាត់​សមយុទ្ធ​ពហុភាគី​ ដែល​រៀបចំ​ឡើង​ដោយ​ប្រ​ទេ​សិ​ឥណ្ឌូ​នេ​ស៊ី​គ្រោង​ធ្វើ​ឡើង​នៅ​ខែមេសា​ ឆ្នាំ​២០១៥​។​

​ក្រៅពី​នេះ​ជប៉ុន​ បា​នប​ញ្ចូ​ន​នាវាចម្បាំង​២​គ្រឿង​ និង​នាវាមុជទឹក​១​គ្រឿង​ចូល​ទៅ​កាន់​កំពង់​ផែ​ប្រទេស​ហ្វី​លី​ពី​ន​និង​ វៀតណាម​។​ នៅ​ជា​លើក​ទី​មួយ​ក្នុង​រយៈពេល​១៥​ឆ្នាំ​កន្លង​មក​ដែល​នាវាមុជទឹក​ ជប៉ុន​ចូល​ដល់​ប្រទេស​ហ្វី​លី​ពី​ន​ ។​ ចំណែក​នាវាចម្បាំង​ពីរ​គ្រឿង​នឹង​ទៅ​កាន់​ប្រទេស​វៀតណាម​ ។​

​សារព័ត៌មាន​ជប៉ុន​បាន​ផ្សាយ​ថា​ ជប៉ុន​មាន​គម្រោង​បង្កើន​ការ​ជួយ​ដល់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ បង្កើន​សម្ថ​ភាព​យោធា​ ។​ នៅ​ក្នុង​ខែមេសា​នោះ​ដែរ​ ក្រសួងការពារជាតិ​ជប៉ុន​នឹង​ជួយ​ហ្វឹកហាត់​ដល់​កម្លាំង​ទាហានជើងទឹក​វៀតណាម​ក្នុង​ការ​ការពារ​ដែនទឹក​ប្រកបដោយ​ប្រសិទ្ធិ​ភាព​។​

​សកម្មភាព​របស់​ជប៉ុន​កើតឡើង​ក្នុង​ពេល​ដែល​ជប៉ុន​រង​ការ​ចោទប្រកាន់​ពី​ ចិន​ថា​បាន​ជ្រៀត​ជ្រេ​ក​ចូល​ក្នុង​វិវាទ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ រវាង​ចិន​និង​ប្រទេស​ក្នុង​តំបន់​នោះ​ ក្រោយ​ពេល​រដ្ឋាភិបាល​ទីក្រុង​ម៉ា​នី​ឡ​ប្រកាស​ជួល​យន្តហោះ​យាមល្បាតជប៉ុន ​៥​គ្រឿង​ ក្នុង​ការ​យាមល្បាតនៅ​ដែនសមុទ្រ​ដែល​មាន​វិវាទ​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ចិន​បាន​បង្ខំ​ជប៉ុន​មិន​ត្រូវ​លើក​ឡើង​ពី​បញ្ហា​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​នៅ​ក្នុង​កិច្ចប្រជុំ​ G7 ​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន​។​

​សកម្មភាព​របស់​ជប៉ុន​កើតឡើង​ ក្រោយ​ពេល​ដែល​ក្រសួងការពារជាតិ​អូស្ត្រាលី​ប្រកា​សប​ញ្ចូ​ន​នាវាចម្បាំង​តំបន់​វិវាទ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​។​ កាលពី​ថ្ងៃ​ទី​២១ ​ខែមីនា​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អូស្ត្រាលី​លោកស្រី​ Marise​ Payne​ ប្រកាស​ថា​ រដ្ឋាភិបាល​ទីក្រុង​ខែ​ន​បឺ​រ៉ា ​នឹង​បន្ត​ប​ញ្ចូ​ន​នាវាចម្បាំង​និង​យន្តហោះ​ចម្បាំង​ទៅ​កាន់​តំបន់​សមុទ្រ​ចិន​ភាគ​ខាងត្បូង​។​

​មាន​ប្រសា​ស​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​ម៉ា​ឡេ​ស៊ី​លោក​ Hishammuddin​ Hussein​ លោកស្រី​រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី​បញ្ចា​ក់ថា​ «​យើង​បន្ត​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​កាន់​តំបន់​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ​»។​

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វី​លី​ពី​ន​ លោក​ Hishammuddin​ Hussein​ បញ្ចា​ក់ថា​ លោក​មាន​គម្រោង​សហការ​ជាមួយ​សម​ភាគី​វៀតណាម​ ដើម្បី​ពិភាក្សា​ស្តី​អំពី​ សកម្មភាព​របស់​ចិន​ដែល​កាន់តែ​ពង្រីក​កម្លាំងយោធា​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ហើយ​គម្រាមកំហែង​ដល់​ប្រទេស​ជិតខាង​ទៀត​ផង​។​

​សកម្មភាព​ខាងលើ​របស់​អូស្ត្រាលី​កើតឡើង​ក្រោយ​ពេល​ដែល​នាវាចម្បាំង​ហ្វី​លី​ពិន​ត្រូវ​បាន​នាវាចម្បាំង​ចិន​វាយប្រហារ​ដើ​ម្ប​រំដោះ​កប៉ាល់​នេសាទ​របស់ចិន​ចូល​នេសាទ​ក្នុង​ដែនសមុទ្រ​ហ្វី​លី​ពី​ន​ត្រូវ​ត្រូវ​ទាហាន​ហ្វី​លី​ពី​ន​ឃាត់​។​ ប៉ុន្តែ​នាវាចម្បាំង​ចិន​ទៅ​រំដោះ​វិញ​ដោយ​ជោគជ័យ​។​ សកម្មភាព​ទាំងនោះ​បង្ក​រការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ប្រទេស​ក្នុង​ដំបន់ ​៕

1 (2)

1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print