ឧស្សាហកម្ម​អចលនទ្រព្យនៅប្រទេស​ថៃ​អាចនឹង​កើនឡើងពី ៥ទៅ ១០ភាគរយ​ក្នុងឆ្នាំនេះ​

ចែករំលែក៖

ដោយយោងទៅតាមសមាគមពាណិជ្ជកម្ម​គេហដ្ឋាន​​បាន​ឲ្យដឹងថា​ ឧស្សាហកម្ម​អចលនទ្រព្យ​របស់ថៃអាចនឹងកើនឡើងពី ៥ទៅ ១០​ភាគរយ​ ក្នុងឆ្នាំនេះ​ បើទោះបីជា​មាន​បញ្ហា​ពីកត្តា​ពីខាងក្រៅ និងខាងក្នុង​ក៏ដោយ​។​

លោក AthipPeechanon ប្រធាន​សមាគមនេះ​បាន​មានប្រសាសន៍ថា យើង​បាន​ព្យាករណ៍ថា ទីផ្សារ​ខុនដូនេះ​នឹង​មាន​កម្រិត​ថេរ ឬក៏ធ្លាក់ចុះ​បន្តិច​បន្តួច​នៅក្នុងឆ្នាំនេះ​ ប៉ុន្តែ​កំណើន​នៃវិស័យអចលនទ្រព្យ​នេះ​អាច​នឹង​ត្រូវ​ជំរុញដោយកំណើន​​គេហដ្ឋាន​​វិញ​។​

លោក Athip បាន​បន្ថែមទៀតថា យើង​នឹង​មើលឃើញ​គម្រោង​អចលនទ្រព្យ​ថ្មីក្នុងឆ្នាំនេះ​តែ​នៅក្នុង​ទីក្រុង​បាងកក​ប៉ុណ្ណោះ​ ហើយ​គម្រោងទាំងនោះ​នឹង​ស្ថិតក្នុង​ដៃ​តែរបស់ក្រុមហ៊ុន​អចលនទ្រព្យ​ធំៗតែប៉ុណ្ណោះ​។​​

ធនាគារ​ជាច្រើន​កំពុងតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការពង្រីក​កម្ចី​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​រយៈពេល​វែង និង​ខ្លី​ ដែល​គ្មាន​គម្រោង​អភិវឌ្ឍ​ច្បាស់លាស់​ផងដែរ។​

ការកើនឡើង​នៃគេហដ្ឋានត្រូវបានជំរុញដោយ​វិធានការ​លើកកំពស់​ឧស្សាហកម្ម​អចលនទ្រព្យ​​របស់​រដ្ឋាភិបាល​ ដែល​ដាក់ចេញកាលពី​ខែ​វិច្ឆិកាដល់​ខែមេសា​។ តែឥឡូវនេះ​វិធានការ​នេះ​បាន​ផុត​កំណត់​ហើយ​។​​​

ប្រតិបត្តិការ​ទិញលក់​គេហដ្ឋាន​ ​អំឡុងមាន​វិធានការណ៍នោះ បានកើនឡើង ២៣​ភាគរយ​ដល់​ចំនួន ៦៨,៥០០​យ៉ូនីត​។ ចំណែក​ប្រតិបត្តិការ​​ខុនដូ​វិញ​ បានកើនឡើងដល់ ១០៦​ភាគរយ​ដល់​ចំនួន ៦៣,០០០​យ៉ូនីត​។​ ​

លោក ​Athip បាន​មានប្រសាសន៍ថា គម្រោងខុនដូ​​ជាច្រើនកំពុងតែ​ប្រឈមមុខនឹង​បញ្ហា​ផ្គត់ផ្គង់​លើស​ ដែល​មាន​យ៉ាងហោចណាស់ក៏មួយ​ឆ្នាំ​ដែរ។​​

ទោះបីជា​យ៉ាងណាក៏ដោយ នៅតែមាន​តម្រូវការ​ពិត​ប្រកបសម្រាប់​គេហដ្ឋាន​នៅក្នុង​ខេត្តជាច្រើ​ន​ផងដែរ ដោយសារតែ​វាជា​ទ្រព្យ​សម្បតិ្ត​ ដែលចាំបាច់​របស់​អតិថិជន​។​

ទោះបីជាយ៉ាងណាក៏ដោយ លោក VisutSrisuphan រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បានមានប្រសាសន៍ថា ឆ្នាំ២០១៦នេះ នឹងក្លាយជា​ឆ្នាំ​ប្រជែងមួយ​ផ្សេង​ទៀត​​សម្រាប់​ពាណិជ្ជកម្ម​ទាំងអស់​ ដែលរួមមាន​អចលនទ្រព្យ​ជាដើម​។​

សេដ្ឋកិច្ច​ពិភពលោក​កំពុងតែងើបឡើងបណ្តើរៗ​ ប៉ុន្តែ​ទីផ្សារ​ហិរញ្ញវត្ថុ​សកលនៅ​មិន​ទាន់​មាន​ស្ថិរភាព​នៅឡើយទេ។​

លោក​បាន​បន្ថែមទៀតថា គ្រោះរាំងស្ងួត​បានធ្វើឱ្យប៉ះពាល់ដល់​វិស័យកសិកម្ម​ និង​បំណុល​ផ្ទះសម្បែង​នៅតែជាចំណុច​រសើប​ដដែល ដែ​លនេះ​ចាំបាច់ត្រូវ​មានការ​ត្រួតពិនិត្យ​ដោយប្រុងប្រយ័ត្ន​៕

image001

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print