ភ្នំពេញ : ក្រុមហ៊ុន ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា,មានជនខិលខូច យករូបភាពចាស់កើតឡើងកាលពីអតីតមកផ្សព្វផ្សាយ បណ្តាលឱ្យសាធារណៈជនមានការយល់ច្រឡំពីទិដ្ឋភាពស្ទះចរាចរណ៍ ។ ដូច្នេះ សូមគោរពជម្រាបជូនដល់សាធារណៈជនទំាងអស់ឱ្យបានជ្រាបថា
ដោយសារជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននោះ ឆ្លងផុតពីរឿនផ្សព្វផ្សាយព័ត៌មានមិនពិតពីថ្ងៃបុណ្យសមុទ្រ ក្រុមហ៊ុនយើងខ្ញុំនៅតែប្រទះឃើញមានជនខិលខូចមួយចំនួនបានយកវីដីអូរកកស្ទះចរាចរណ៍ដែលបានកើតឡើងកាលពីអតីតមកផ្សព្វផ្សាយ បណ្តាលឱ្យសាធារណៈជនមានការយល់ច្រឡំពីទិដ្ឋភាពចរាចរណ៍ជាក់ស្តែងនៅលើផ្លូវល្បឿនលឿន ដែលជាហេតុបង្កជាផលប៉ះពាល់យ៉ាងធំដល់ក្រុមហ៊ុនយើងខ្ញុំ ។
ដូច្នេះក្រុមហ៊ុនយើងខ្ញុំសុំព្រមានជនផ្សព្វផ្សាយដែលមានចេតនាឆ្លៀតឱកាសដើម្បីទាក់ទាញចំណាប់អារម្មណ៍សាធារណៈជន សូមផ្សព្វផ្សាយព័ត៌មានដោយមានការទទួលខុសត្រូវ ។
ជាបន្ទាប់ ដើម្បីកាត់បន្ថយការកក់ស្ទះបណ្តោះអាសន្ននៅពេលចរាចរណ៍មមាញឹក ក្រុមហ៊ុនយើងខ្ញុំបានចាត់វិធានការដូចខាងក្រោម:
1. ក្រុមហ៊ុនយើងខ្ញុំនឹងបន្ថែមភ្លើងLEDទៅលើគន្លងANPR បន្ថែម ដើម្បីអោយងាយមើលរឹតតែច្បាស់
2.ក្រុមហ៊ុនយើងខ្ញុំនឹងបន្ថែមគំនូសសញ្ញាបន្ថែមមុនទៅដល់ផ្លូវគន្លងETCនឹងគន្លងANPR ដើម្បីងាយស្រួលដល់អ្នកដំណើរដែលបម្រុងនឹងប្រើប្រាស់គន្លងទាំងពីរ
3.ក្រុមហ៊ុនយើងខ្ញុំនឹងបំពាក់ផ្លាកសញ្ញាបែងចែកផ្លូវសម្រាប់គន្លងទាំងបីគឺគន្លងETC គន្លងANPR នឹងគន្លងMTC។
ជាចុងក្រោយក្រុមហ៊ុនសុំធ្វើការក្រើនរំលឹកទៅកាន់អ្នកធ្វើដំណើរទាំងអស់ សូមគោរពច្បាប់ក្នុងការធ្វើដំណើររបស់ផ្លូវល្បឿនលឿន គំនូសសញ្ញាចរាចរណ៍ ព្រមទាំងគោរពគន្លងផ្លូវនៅតាមស្ថានីយ៍ទូទាត់ប្រាក់ ៕
ដោយ : សិលា