ឆ្មក់​បង្រា្កបទីតាំបហាងម៉ាស្សាកោសជប់ចំនួន២កន្លែង​ សង្ស័យបង្កប់សេវាកម្មជួញដូរផ្លូវភេទ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី

ចែករំលែក៖

ភ្នំពេញ៖​ ទីតាំងហាងម៉ាស្សាកោសជប់ចំនួន២កន្លែង​ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី​ សង្ស័យបង្កប់សេវាកម្មជួញដូរផ្លូវភេទ ត្រូវ​បាន​កម្លាំង​នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិឆ្មក់​ចុះបង្រា្កបទាំងយប់។

ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​កាលពីវេលាម៉ោង​ ៨​និង​៣០នាទី​យប់ថ្ងៃ​ទី៣០​ ខែមករា​ ឆ្នាំ២០២៣ ស្ថិតនៅ​ចំណុច​ហាងម៉ាស្សាកោសជប់ចំនួន២ទីតាំងជាប់គ្នា ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋានគរបាលជាតិ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ ដោយមានការចង្អុលបង្ហាញពីលោក​ស្រីឧត្តមសេនីយ៍ទោ​ សុឹម​ ផាណុំ​ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន​ បានបញ្ជាកម្លាំងការិយាលយ័ប្រឆាំងការជួញដូរមនុស្សក្នុងប្រទេសដឹកនាំដោយលោកឧត្តមសេនីយ៍ទោ​ សាវ​ សុបញ្ញា​ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន​ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ផងដែរ។ 

ជាលទ្ធផលកម្លាំងជំនាញ​បានឃាត់ខ្លួនជនសង្ស័យ២នាក់និងជនរងគ្រោះ៨នាក់ ដែលក្នុងចំណោមនោះមាននារី ៣នាក់ សង្ស័យជាអនីតិជន។

ក្រោយប្រតិបត្តិការចប់​ កម្លាំង​ជំនាញ​បាននាំជនសង្ស័យនិងជនរងគ្រោះទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដេីម្បីបន្តនីតិវិធី​ច្បាប់​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print