ការតាំងពិព័រណ៍វិស័យម្ហូបអាហារ​ ភេសជ្ជះ​ សណ្ឋាគារនិងភោជនីយដ្ឋានលំដាប់អន្តរជាតិឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ​ ៖​ ពិព័រណ៌ CAMFOOD’ 16 ធ្វើការទាក់ទាញអ្នកពាក់ព័ន្ធក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច​ ការចូលរួមនៃស្ថាប័ន​/ក្រុមហ៊ុន​នៅក្នុងវិស័យម្ហូបអាហារ​ និងភេសជ្ជះ​ ក៏ដូចជា វិស័យសណ្ឋាគារ​ និង ភោជនីយដ្ឋានត្រូវបានរំពឹងថា ​នឹងមានចំនួនដ៏ច្រើនគួរអោយកត់សម្គាល់នៅក្នុងកម្មវិធីនៃការរៀបចំពិពរ័ណCAMFOOD’16 /CAMHOTEL’16 ដែលជាការដាក់តាំងបង្ហាញពាក់ព័ន្ធនឹងវិស័យបដិសណ្ឋារកិច្ច, ម្ហូបអាហារ​ និង​ភេសជ្ជះ ហើយដែល កម្មវិធីនេះនឹងប្រព្រឹត្តទៅក្នុងរយះពេលបីថ្ងៃ ចាប់ពីថ្ងៃទី​២១​ ដល់ថ្ងៃទី២២​ ខែតុលា ឆ្នាំ២០១៦នេះ​ នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ នៃរាជធានី​ភ្នំពេញ។

ការតាំងពិពរណ័នេះនឹងត្រូវបានប្រារព្ធធ្វើឡើងជាមួយការប្រកួតប្រជែងដ៏គួរអោយទាក់ទាញក្នុង ​ វិស័យបដិសណ្ឋារកិច្ចកម្ពុជា។ ការប្រកួតប្រជែងនេះទៀតសោតគឺត្រូវបានទទួលការរៀបចំយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហព័ន្ធទេសចរណ៍កម្ពុជា ហើយព្រឹត្តិការណ៍នេះនឹងទាក់ទាញចំនួននៃអ្នកចូលរួមដាក់តាំងបង្ហាញផលិតផល បេក្ខភាពប្រកួតប្រជែង ព្រមទាំងអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។​ ចំនួននៃអ្នកតាំងបង្ហាញច្រើនជាង​ ៣០០ក្រុមហ៊ុន ជាមួយនឹងយីហោម៉ាកល្បីៗមកពី ២២ ប្រទេសផ្សេងគ្នា រួមទាំងក្រុមហ៊ុនដែលចូលតាមរយះ PAVILION មកពី សហរដ្ឋអាមេរិច​ សធារណរដ្ឋប្រជាមានិតចិន ប្រទេសអ៊ីតាលី ម៉ាឡេស៊ី ជប៉ុន ថៃ សិង្ហបុរី តៃវ៉ាន់ និងកម្ពុជាផងដែរបានរំពឹងផ្តោតទៅលើការដាក់តាំងបង្ហាញនូវផលិតផល ឧបករណ៍ បច្ចេកវិទ្យា​ និងគំនិតថ្មីៗចុងក្រោយទៅកាន់វិស័យសណ្ឋាគារ &ភោជនីយដ្ឋាន និងការរៀបចំ​ Catering​ ដ៏សំខាន់មួយនេះ។ លើសពីនេះក្នុងកម្មវិធីសន្និសិតកាសែតនាឳកាសនេះ យើងក៏ចង់បង្ហាញនូវម្ចាស់ឧបត្ថម្ភ ក៏ដូចជាអ្នកតាំងបង្ហាញធំៗ នៅក្នុងពិពរ័ណឆ្នាំនេះ រួមមាន ក្រុមហ៊ុន LSH, AUSKHMER, KOFI, SUNSHINE, CHARLES WEMBLY, US POULTRY & EGG EXPORT COUNCIL, CAMFOOD/CAMHOTEL’16 គឺត្រូវបានរៀបចំឡើងដើម្បីជាប្រភពសំខាន់មួយដល់អ្នកពាក់ព័ន្ធក្នុងវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ ដែលបាននឹងកំពុងស្វែងរកនូវដំណោះស្រាយចុងក្រោយបង្អស់។ លើសពីនេះទៅទៀតវាក៏ជាឳកាសពិសេសសម្រាប់ក្រុមហ៊ុន អ្នកចែកចាយចំណីអាហារ និងភេសជ្ជះក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ថ្មីៗ ព្រមទាំងបង្កើតនូវដៃគូវិនិយោគ ជាមួយក្រុមហ៊ុនផលិតកម្មដែលបាននឹងកំពុងស្វែងរកភ្នាក់ងារក្នុងប្រទេសកម្ពុជាដូចគ្នា។

ភាពលេចធ្លោនៃពិពរ័ណ នឹងត្រូវបានរំលេចឡើងតាមរយះការប្រកួតប្រជែង នៅលើផ្នែកដែលមាននៅក្នុងវិស័យបដិសណ្ឋារកិច្ច ជារៀងរាល់ថ្ងៃនៃពិពរ័ណ​​ ដែលរួមមានការប្រកួតប្រជែងលើជំនាញចម្អិនអាហារ ការប្រកួតប្រជែងជើងឯកឆុងកាហ្វេ ការប្រកួតប្រជែងផ្នែកក្រឡុកស្រា ការប្រកួតប្រជែងលើការរៀបចំគ្រែ ការប្រកួតប្រជែងលើការរៀបចំតុ ការប្រកួតប្រជែងលើការផ្តល់សេវាកម្មបម្រើ ការប្រកួតប្រជែងផ្នែកចាក់ស្រា និងការប្រកួតប្រជែងលើផ្នែករៀបចំផ្កា។

តាមប្រសាសន៍របស់លោក លូ ម៉េង ប្រធាននៃ សហព័ន្ធទេសចរណ៍កម្ពុជា និងជាសហប្រធាននៅក្នុង វិស័យឯកជនធ្វើការ ពាក់ព័ន្ធ នឹងវិស័យបដិសណ្ឋារកិច្ច បានលើកឡើងថាកម្មវិធី“CAMFOOD/CAMHOTEL’16 និងការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចជាតិ គឺត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រលើការអភិវឌ្ឍនៃវិស័យបដិសណ្ឋារកិច្ច ម្ហូបអាហារ និងភេសជ្ជះ នៅក្នុងប្រទេសតាមរយះ ការណែនាំនូវផលិតផល ឧបករណ៍ផ្គត់ផ្គង់ចុងក្រោយ និងការផ្សព្វផ្សាយជំនាញចម្អិនអាហារ ឯកទេសលើ ម្ហូបអាហារ និងភេសជ្ជះ ដែល កើតមាននៅក្នុងការប្រកួតប្រជែង ដ៏ច្រើន។ អ្វីដែលជាចំណុចលើសពីនេះ គឺវានឹងត្រូវបានរួមគ្នាយ៉ាងពិសេស ជាមួយនឹងឳកាស ​ កសាងបណ្តាញសម្រាប់ចែករំលែកបទពិសោធន៍ ហើយស្វែងរកឳកាសកសាងជំនួញថ្មីៗ”។

កម្មវីធីCAMFOOD/CAMHOTEL’16 និងការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចជាតិត្រូវបានគាំទ្រដោយក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និង រៀបចំដោយសហព័ន្ធទេសចរណ៍ សមាគមសណ្ឋាគារកម្ពុជា សហព័ន្ធចុងភៅកម្ពុជា សមាគមចុងភៅកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា និងសមាគមអ្នកជំនាញស្រាកម្ពុជា។ ការតាំងពិពរ័ណគឺត្រូវបានរៀបចំដោយ ក្រុមហ៊ុន AMB Tarsus Events Group ដែលជាអ្នករៀបចំព្រឹត្តិការណ៍ដ៏ធំលក្ខណះអន្តរជាតិ ជាមួយនឹង ការតាំងពិពរ័ណ MYANFOOD និង WOFEX នៅក្នុងប្រទេសហ្វីលីពីន ៕

image2

image1

image3

ដោយ៖ ស​ ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print