មុននេះបន្តិចរថយន្តកុងតឺន័របុកម៉ូតូគុបបណ្ដាលឲ្យនារី២នាក់​បងប្អូនស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ នារី២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ​ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័របុកម៉ូតូគុបនៅលើ​កំណាត់ផ្លូវជាតិលេខ៤ ​ចំណុចភូមិថ្នល់បំបែក សង្កាត់ចោម​ចៅ​ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១និង៤០នាទីរសៀល​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរបង្កហេតុនិងព្រូឡានត្រូវ​បានឃាត់ខ្លួនបន្ទាប់ពីពួកគេព្យាយាមបម្រុងរត់គេចខ្លួននាំយក​មកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចាត់ការតាមនីតិ​វិធី។ ដោយឡែកនារីរងគ្រោះទាំង២នាក់បងប្អូនមិនទាន់ត្រូវ​បានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលប្រជាពលរដ្ឋ​មានការរន្ធត់អាណិតអាសូយ៉ាងខ្លាំង៕

02eaf3be-45ed-4efb-917d-cfbb8300cb20

d9981ccc-b7ed-4625-aea2-0741657a4a38

72c1a58c-7ae0-4dd7-acf4-428a9f3959b3

8f732143-abd9-42d9-9b0f-e1eb3ea140a3

ដោយ៖ តុងសីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print