ជារឿងដ៏មហាអស្ចារ្យ​ ម្ចាស់ហ្វេសប៊ុក រកបានប្រាក់ចំណូល ៦ពាន់លានដុល្លារក្នុងមួយថ្ងៃ​ តើគាត់រកដោយវិធីណា?

ចែករំលែក៖

នៅក្នុងប្រវត្តិសាស្ត្រតិចណាស់​ គឺគ្មានអ្នកណា ឬក្រុមហ៊ុនណារកប្រាក់បានរហូតដល់ទៅ ១ពាន់លានដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តេក្រុមហ៊ុន ដែលមានលោក​MarK Zuckerberg ដែលមានបុគ្គលិកតែប៉ន្មាននាក់ប៉ុណ្ណោះ តែអាចរកប្រាក់ចំណូលលើសពីការស្មាន។
សារព័ត៌មាន​Inquisitr នៅថ្ងៃមួយក្នុងខែមករាឆ្នាំ​២០១៦នេះ បានអោយដឹងថាៈ​ ម្ចាស់ហ្វេសប៊ុក លោក​Zuckerberg បានរកប្រាក់ចំណូលរហូតដល់​៦ពាន់លានដុល្លារ ក្នុងរយៈពេលតែ​២៤ម៉ោងប៉ុណ្ណោះ ។​ ជាមួយនិងប្រាក់ចំណូលយ៉ាងច្រើននោះ ក្នុងមួយម៉ោង គឺទទួលបាន ២៥០លានដុល្លារ ។​ ក្នុងមួយនាទីរកបាន​ជាង​៤លាន១៦មឺនដុល្លារ និងមួយវិនាទីរកបាន ជាង​៦៩មឺនដុល្លារ។ ចំណូលក្នុងមួយវិនាទីគឺច្រើនជាង ពលរដ្ឋដែលមានជីភាពមធ្យមនៅអាមេរិកទៅទៀតគឺមានតែ ៥៣.៦៥៧ដុល្លារ។ ទាំងនោះមានន័យថា ទឹកប្រាក់ដែលលោក​​Zuckerbergរ​កបានគឺច្រើនជាង​គ្រួសារមធ្យមនៅអាមេរិកដល់ទៅ​២៨ភាគរយ។
ម្ចាស់ហ្វេសប៊ុករកប្រាក់ចំណូលបានដោយវិធីណា?
នាឡិការោរ៍នៅម៉ោង៨ព្រឹក តែលោក​​Zuckerberg បានបិទនិងបន្ថែម​៩នាទីទៀតដោយសារតែលោកដេកយឺត ។ ក្នុងរយៈពេល​៩នាទីនោះលោករកបានចំណូលដល់ទៅ ៣៧,៥លានដុល្លារ។ ក្រោយមកលោក រត់ហាត់ប្រាណរយៈពេល​២០នាទី ដោយក្នុងរយៈពេល​២០នាទី លោករកបានប្រាក់ចំណូល​៨៣លានដុល្លារ ហើយគ្រាន់តែពេលវេលាងូតទឹកលោកក៏រកប្រាក់បាន ២១លានដុល្លារផងដែរ ។ គ្រាន់តែពេលវេលាថើបលាប្រពន្ធទៅធ្វើការ ក៏រកបានប្រាក់ដល់ទៅ​១សែនដុល្លារផងដែរ។ ក្នុងរយៈពេលបាយថ្ងៃត្រង់​ លោកទទួលបានប្រាក់​១២៥លានដុល្លារ នៅមិនគិតពីពេលវេលាទៅជិះឡាន​ ទៅត្រឡប់មកផ្ទះវិញក៏រកបានប្រាក់ចំណូល ៤២លានដុល្លារផងដែរ។​ នៅមុនពេលចូលដែលលោកអានសៀវភៅ ​«​The End of Power »ក្នុងរយៈពេល១៧នាទី​លោករកបានប្រាក់ចំណូ៧១លានដុល្លារ ទាំងនោះជាពេលវេលាមួយថ្ងៃធ្វើការរបស់លោក​Zuckerberg បានបញ្ចប់ ដោយមានប្រាក់ចំណូលជាង ៦ពាន់លានដុល្លារ។
ការដែលរកបានប្រាក់ចំណូលច្រើនដោយសារតែចំនួនពលរដ្ឋបានចូលលេងហ្វេសប៊ុកកាន់តែច្រើនហើយ មើលនៅរូបវីដីអូ ប្លែកៗ សុទ្ធតែត្រូវចំណាយប្រាក់ ៕​

image image

ដោយ​ មែវ​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print