ជនត្រូវចោទបីនាក់ក្លែងជាមន្ត្រីក្រសួងបរិស្ថានបោកប្រាស់រឿងទិញ-លក់ដីខ្យល់ស្មើទឹកប្រាក់ជាង២លានដុល្លារ

ចែករំលែក៖

ភ្នំពេញៈ​ មនុស្ស៣នាក់ក្លែងធ្វើជាមន្រ្តីក្រសួងបរិស្ថាន ពាក់ព័ន្ធបោកប្រាស់រឿងទិញ.លក់ដីធ្លី(ដីខ្យល់)លើទឹកប្រាក់ជាង២លានដុល្លារអាមេរិក​ បានចាត់បញ្ជូនដល់ចៅក្រមសើុបសួរ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ត។
មន្ត្រីតុលាការបានអោយដឹងថាៈ​ មនុស្ស ៣នាក់នេះមាន១.ឈ្មោះ សួន មាន ភេទប្រុស អាយុ ៤៧ឆ្នាំ ២.ឈ្មោះ ហង្ស សុខា អាយុ ៤៧ឆ្នាំ និង ៣.ឈ្មោះ ស៊ុន សុខហេង អាយុ៥៨ឆ្នាំ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី៩ មិថុនា ២០១៦កន្លងទៅ នេះ។ ជនត្រូវចោទ៣នាក់បានជាប់បណ្តឹងរបស់ជនរងគ្រោះឈ្មោះ សូ ណាវី ។ តាមសមត្ថកិច្ចឲ្យដឹងទៀតថា ក្នុងពាក្យបណ្តឹងនោះជនម្នាក់ឈ្មោះ សួន មាន បានយកឈ្មោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន និង កូនថ្នាក់ដឹកនាំជាន់ខ្ពស់ដើរទិញ.លក់ដីឲ្យអ្នកវិនិយោគបរទេសក្នុងតម្លៃជាង២លានដុល្លារអាមេរិក នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែធាតុពិតមិនមានដីឲ្យដើមបណ្តឹងទេគឺ(ដីខ្យល់)។
ជនត្រូវចោទកំពុងស្ថិតក្នុងចំណាត់ការចៅក្រមសើុបសួរ​ អាចនឹងសម្រេចឃុំខ្លួនបណ្តោះអាសន្ន៕​

image image image

ដោយ​ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print