សម្តេចតេជោ​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានលើកអំពីសកម្មភាពចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី៦ព្រឹកមិញ

ចែករំលែក៖

ភ្នំពេញៈ​ សម្តេចតេជោ​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានលើកអំពីសកម្មភាពចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី៦ (Phnom Penh International Half Marathon) នៅក្នុងទីក្រុងភ្នំពេញកាលពីព្រឹកមិញដែលមានការចូលរួមពីប្រជាពលរដ្ឋ និងយុវជន យុវតីខ្មែរ ព្រមទាំងបងប្អូនជនបរទេសជាច្រើននាក់ គឺបានបង្ហាញអំពីការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋក្នុងការថែរក្សាសុខភាពដែលមានសារៈសំខាន់សម្រាប់មនុស្សគ្រប់វ័យទាំងអស់។ សម្តេចតេជោ​មានប្រសាសន៍បញ្ជាក់ថាៈ​ ទន្ទឹមនឹងនេះដែរ សកម្មភាពចូលរួមរត់កីឡាដើម្បីសុខភាពព្រឹកមិញនេះ គឺបានរួមចំណែករៃអង្គាសមូលនិធិមនុស្សធម៌ជួយដល់មន្ទីរពេទ្យ និងសកម្មភាពមនុស្សធម៌ជាច្រើនទៀតផង។

សម្តេចបន្តថាៈ​ តាមរយៈកីឡាម៉ារ៉ាតុនព្រឹកនេះមិនត្រឹមតែដើម្បីសុខភាព និងមនុស្សធម៌ប៉ុណ្ណោះទេ គឺបានទាក់ទាញសហគមន៌អន្តរជាតិអោយបានស្គាល់កម្ពុជាកាន់តែច្បាស់ថា ប្រទេសយើងកំពុងមានសុខសន្តិភាពពេញលេញ ហើយកម្ពុជារីករាយស្វាគមន៌ភ្ញៀវជាតិ និងអន្តរជាតិទូទាំងពិភពលោក៕​

image image image image image image image image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print