មន្ត្រីពេទ្យជាប់កិច្ចសន្យា៧៧នាក់នៅស្រុករមាសហែកអំពាវនាវសុំឲ្យក្រសួងសុខាភិបាលបញ្ចូលក្របខណ្ឌរដ្ឋ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្រ្តីពេទ្យជាប់កិច្ចសន្យា ចំនួន៥នាក់ដែលតំណាងមន្ត្រីជាប់កិច្ចសន្យាចំនួន៧៧រូបកំពុងបម្រើការងារសុខាភិបាលនៅតាមមណ្ឌលសុខភាពឃុំនិងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែក ស្រុករមាសហែកបាននាំគ្នាមកខេត្តស្វាយរៀងដើម្បីរកបទអន្តរាគមន៍ដោយអំពាវនាវសុំឲ្យអន្តរាគមន៍ដល់ក្រសួងសុខាភិបាលបញ្ចូលមន្រ្តីសុខាភិបាលជាប់កិច្ចសន្យាចំនួន៧៧រូបនៅស្រុករមាសហែកបានចូលក្នុងបុគ្គលិកក្របខណ្ឌរដ្ឋនៅព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៦។

បើតាមលោក​ ស៊ុំ​ ឧត្តម ភេទប្រុសអាយុ២៤ឆ្នាំ(បរិបត្ររងទន្តគិលានុបដ្ឋាក)បម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែកបានឲ្យដឹងថា លោកជាមន្ត្រីជាប់កិច្ចសន្យាបម្រើការងារសុខាភិបាលនៅមន្ទីរពេទ្យបង្អែករមាសហែករយៈពេលជិតបីឆ្នាំមកហើយ។ចំពោះមន្រ្តីជាប់កិច្ចសន្យាបម្រើកាងារសុខាភិបាលនៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែកស្រុករមាសហែក សរុប៨២រូបក្នុងនោះមានទាំងនិស្សិតជាប់ឯកទេសពេទ្យបឋមនិងពេទ្យមធ្យម ជាមន្ត្រីជាប់កិច្ចសន្យា បម្រើការងារសុខាភិបាលចាប់ពី២ឆ្នាំទៅ១០ឆ្នាំ ក៏បន្តែលោកប្រធានមន្ទីរសុខាភិបាលខេត្តបានជ្រើសរើសបញ្ចូលក្របខណ្ឌរដ្ឋបានតែ០៥រូបប៉ុណ្ណោះ​ នៅសល់៧៧រូបមិនបានបញ្ចូលក្របខណ្ឌហើយ៤២នាក់សុទ្ធសឹងមានសញ្ញាបត្រ័ និងបរិញ្ញាបត្រ័ឯកទេស។

លោក​ ស៊ុំ​ ឧត្តម​ បន្តទៀតថា៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកាលពីថ្ងៃទី១២ខែឧសភា២០១៦ក្នុងពិធីចែកសញ្ញបត្រ បរិញ្ញាបត្រ នៅក្នុងសកលវិទ្យាលយ័អាយអាយស៊ី រាជធានីភ្នំពេញដោយមានខ្លឹមសារថាគ្រូពេទ្យជាប់កិច្ចសន្យា ដែលជាគ្រូពេទ្យឯកទេសទាំងអស់ត្រូវបញ្ចូលជាបុគ្គលិកក្របខណ្ឌរដ្ឋទាំងអស់នៅក្នុងខែមិថុនា២០១៦។

និងយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៩ខែឧសភា២០១៦ ស្តីពីការបញ្ចូលក្របខណ្ឌបុគ្គលិកជាប់កិច្ចសន្យានៅទូទាំងប្រទេសចំនួន៣,៦៩០កន្លែងទូទាំងប្រទេសឲ្យបានមុនថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០១៦ខាងមុខនេះ។​ ផ្អែកតាមទិដ្ឋភាពជាក់ស្តែងនៅថ្ងៃទី០៦ខែមិថុនា២០១៦កន្លងទៅមានមន្ត្រីការិយាលយ័រដ្ឋបាលមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រកាសថា សេចក្តីសម្រេចបញ្ចូលក្របខណ្ឌគឺបញ្ចប់បញ្ជីហើយដោយឡែកមន្រ្តីជាប់កិច្ចសន្យាក្នុងស្រុករមាសហែកបញ្ចូលក្របខណ្ឌបានតែ០៥រូបប៉ុណ្ណោះនៅសល់៧៧រូបពុំទាន់បានបញ្ចូលក្របខណ្ឌរដ្ឋទេ។ហើយមន្រ្តីរូបនោះបន្តទៀតថាទូទាំងខេត្តក្រសួងតម្រូវឲ្យបញ្ចូលក្នុងក្របខណ្ឌរដ្ឋតែ៤៨នាក់ប៉ុណ្ណោះទើបមិនអាចបញ្ចូលបានទាំងអស់ដោយឡែកស្រុករមាសហែកមានមន្រ្តីជាប់កិច្ចសន្យាដល់ទៅ៨២នាក់ហើយមន្ត្រីមួយចំនួនគ្មានសញ្ញាបត្រឯកទេស ការពិតមន្ត្រី៨២នាក់គឺមានសញ្ញាបត្រ បរិញ្ញាបត្រឯកទេសចំនួន៤២នាក់។

ដូច្នេះហើយទើបមន្រ្តីជាប់កិច្ចសន្យាទាំង៧៧រូបសូមអំពាវនាវឲ្យក្រសួងសុខាភិបាលពិនិត្យបញ្ចូលមន្រ្តីជាប់កិច្ចសន្យា៧៧រូបជាបុគ្គលិកក្របខណ្ឌរដ្ឋដោយអនុគ្រោះ។

ទាក់ទិនករណីខាងលើនេះដែរលោកកែរ​ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានអោយដឹងថា មន្រ្តីជាប់កិច្ចសន្យាទូទាំងខេត្តមានជាង២០០នាក់ក្នុងនោះបានបញ្ចូលក្របខណ្ឌរដ្ឋចំនួន៤៨រូបទេមូលហេតុមន្រ្តីជាប់កិច្ចសន្យាមួយចំនួនជាកម្មករបុគ្គលិករដ្ឋបាល អ្នកសំអាតអនាមយ័ អ្នកបើកបរ អ្នកដាំបាយ ដោយឡែកស្រុករមាសហែកមាន៨២នាក់ជាប់៥នាក់ចំពោះមន្រ្តីមួយចំនួនចូលបម្រើការ១០ឆ្នាំជាង១០ឆ្នាំគឺគ្មានសញ្ញាបត្រ ខ្លះទើបតែរៀននៅពេលក្រោយបានទទួលសញ្ញាបត្រក្នុងឆ្នាំ២០១៦ ហើយមន្ទីរសុខាភិបាលបានផ្ញើរសំណើបញ្ចូលក្របខណ្ឌចាប់តាំងពីខែមករា២០១៦ផុតអស់ហើយសម្តេចហ៊ុនសែនបានមានប្រសាសន៍នៅថ្ងៃទី១២ឧសភា២០១៦ ទើបមន្ត្រីជាប់កិច្ចសន្យាមកតវ៉ា ហើយមន្រ្តីមួយចំនួនគឺយកសញ្ញាបត្របញ្ជាក់ដោយយោធា ក្រសួងសុខាភិបាលមិនទទួលស្គាល់។

លោកវេជ្ជបណ្ឌិតកែរ រដ្ឋាបន្តទៀតថាបើមន្ទីរសុខាភិបាលខេត្តស្វាយរៀងគឺចង់បានគ្រូពេទ្យឯកទេស និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ជាង២០០/៣០០នាក់ជាប់ក្របខណ្ឌរដ្ឋមកបម្រើកាងារសុខាភិបាលក៏ប៉ុន្តែមន្ត្រីទាំងអស់មិនទាន់មានលក្ខណៈគ្រប់គ្រាន់ទើបក្រសួងមិនទទួលយក៕​

1650d73a-3d52-4d0e-9bc6-15d51cfd1616

22dbee7c-6d20-41a8-9898-5e09b6745e6c

ដោយ​៖ យឹម​ សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print