ភ្នំពេញ៖នាព្រឹកថ្ងៃចន្ទ ៨ កេីត ខែផល្គុន ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទី ក្រោមអធិបតី លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ ដោយមានសមាជិកសមាជិកាក្រុមប្រឹក្សាអញ្ជើញចូលរួម ១៩/២១រូប អវត្តមាន២រូប។ យោងតាមរបាយការណ៍នៃកិច្ចប្រជុំនោះមានរបៀបវារៈ ចំនួន០៦ដែលត្រូវលើកមកជជែកគឺ៖
១-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខណ្ឌ ពោធិ៍សែនជ័យ អាណត្តិទី៣។
២-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ និងទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
៣-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្ដីណែនាំស្ដីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
៤-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងប្រតិទិនការងារសម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
៥-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងស្តីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ ជូនមន្រ្តីរាជការ។
៦-បញ្ហាផ្សេងៗ៕ដោយ៖ចន្ទ លីហ្សា