លោកស្រី ពុំ ចន្ទីនី ចូលរួមពិធីរៀបចំសន្និបាត​វិសាមញ្ញ បន្តអាណត្តិទី៤ នៅក្នុងបរវេណសាលាខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានរៀបចំសន្និបាត​វិសាមញ្ញ បន្តអាណត្តិទី៤ ក្រោមការចូលរួមពីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការចូលរួមពី លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងមានការចូលរួមពីសមាជិកពេញសិទ្ធិចំនួន ១២០នាក់ និងតំណាងសមាជិកភាពមកពីក្រសួង ស្ថាប័ន អង្គភាព និងអ្នកសង្កេតការណ៍ចំនួន ៧៨នាក់ ជាសមាជិក សមាជិកា មន្ត្រីប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តិ សរុបចំនួន ១៩៨នាក់ ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរវេណសាលាខេត្តកំពត។

សន្និបាតវិសាមញ្ញនេះក្នុងគោលបំណងបូកសរុបលទ្ធផលការងារ និងការងារហិរញ្ញវត្ថុ រយៈពេល២ឆ្នាំ៥ខែ និងអនុវត្តផែនការបន្ត អភិវឌ្ឍសាខា នូវអាណត្តិទី៤ បន្ត២០១៦-២០១៩ និងធ្វើការបោះឆ្នោតអនុម័តជ្រើសរើស គណៈកម្មាធិការសាខា បន្តអាណត្តិទី៤ ដើម្បីបម្រើការងារមនុស្សធម៌ជូនពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ច្រកល្ហកក្នុងតំបន់នានា ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

ដោយ៖​ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print