អាជ្ញាធរភ្នំពេញពិចារណា​ ការផ្លាស់ប្តូរ​ទីតាំងទី​លានប្រជា​ធិប​តេយ្យ បន្ទាប់ពី​មាន​សំ​​​ណូមពររបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ដោយមានសំណូមពរពីប្រជា​ពលរដ្ឋដែល​រស់នៅ​តំបន់ជុំ​វិញ​ទី​លាន​ប្រ​ជា​ធិប​តេយ្យ នៅក្នុងវេទិការសាធារណៈ កាលពីពេលកន្លងមក ពេលនេះ អាជ្ញាធររាជ​ធានីភ្នំ​ពេញបានពិចារណា ពាក់ពន្ធ័ទៅនឹងការផ្លាស់ប្តូរទៅទីតាំងទីលានប្រជាធិបតេយ្យទៅដាក់នៅកន្លែងផ្សេងទៀត ។
លោក​ ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈលោកនិងមន្រ្ដីជំនាញចុះពិនិត្យទីលាន
ប្រជាធិបតេយ្យនៅ​ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នេះ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ដោយសា​រមានសំណូមពរពី​ប្រ​ជា​​​ពលរដ្ឋ​ដែល​រស់នៅ​តំបន់ជុំ​វិញ​ទី​លាន​ប្រ​ជា​ធិប​តេយ្យ នៅក្នុងវេទិការសាធារណៈ ហើយពួកគាត់សុំឲ្យអាជ្ញា​ធរជួយ​​​ផ្លាស់​ប្តូរទីតាំង​ទី​លានប្រជាធិបតេយ្យចេញពីទីនេះ ព្រោះកន្លងមកក្រុមអ្នកទៅតវ៉ានានា​ ពិត​ជាមានការរំខានដល់​ប្រ​ជា​ពលរដ្ឋនៅ​​​​តំបន់នោះជាខ្លាំង ជាពិសេស ស្រែកហ៊ោរកញ្ជ្រាវ ឡូឡា បែបអនាធិបតេយ្យ មិនគោ​រព​ច្បាប់ ខ្វះ​អ​នា​ម័យ ការឈប់​ ឬចត​មធ្យោ​បាយយានជំនិះរញ៉េរញ៉ៃ បិទផ្លូវសូម្បីតែ​មានក្រុម​គ្រួសារ​ ឬ​ចាស់​ៗ​ឈឺ​ម្តងៗពិតជាលំបាកនិងទ្រាំណាស់ ម្យ៉ាង​ការប្រកបរបររស៊ីអ្វីក៏មិនបានតែម្តង ។ ​លោកបន្តថា ៖ ជា​ការ​​ចាំបាច់​រាល់​​សំណូមពរ​របស់ប្រជា​ពល​រដ្ឋសា លារាជធានីភ្នំពេញ ត្រូវតែឆ្លើយតបទៅ​ប្រជាពល​រដ្ឋ​វិញ ប៉ុន្តែ​ទោះ​ជាយ៉ាងណា ការងារនេះ កំ​ពុង​ស្ថិតក្នុងការពិចារណានោះទេ ហើយក៏មិនទាន់​គិត​គូរ​បានក្នុង​ពេល​ភ្លាមៗនេះដែរ ។
ដោយឡែកនៅក្នុងកិច្ចប្រជុំសាលារាជធានីភ្នំពេញ កាលពី​ថ្ងៃទី១៤ មិថុនា ម្សិលមិញ ឯណ្ណោះវិញ លោកក៍បានឆ្លើយបំភ្លឺ ចំ​ពោះ​សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិការសាធារណៈកាលពីចុងឆ្នាំ២០១៥កន្លង​មក​នោះ ជូនទៅប្រជាពលរដ្ឋវិញដែរ ថា អាជ្ញាធរកំពុងគិតគូររកទីតាំងថ្មីហើយដែរ តែមិនទាន់កំណត់ឲ្យបានច្បាស់ ថាតើត្រូវដាក់នូវតំបន់ណា ដើម្បីឲ្យសមរម្យ ។ លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងដែរថា ដោយសា​រមានសំណូម​ពរ​ពី​​ប្រ​ជា​​​ពលរដ្ឋ​ដែល​​រស់នៅ​តំបន់ជុំ​វិញ​ទី​លាន​ប្រ​ជា​ធិប​តេយ្យ នៅក្នុងវេទិការសាធារណៈ អាជ្ញា
ធរ​រាជ​​ធានី​ភ្នំ​ពេញ កំពុង​ពិ​ភាក្សា​ជាមួយមន្រ្ដីជំនាញ ធ្វើការផ្លាស់ប្តូរទីតាំងទីលានប្រជាធិ បតេយ្យបច្ចុប្បន្ននេះ ដោយជ្រើស​យក​​​​​ទៅទីតាំងថ្មីដែល​​សម​ស្រប មានទំហំដីធំទូលាយ សម្រាប់ការសម្តែងមតិ និងមិនប៉ះពាល់ការរក​ស៊ីរបស់ប្រជាពលរដ្ឋទៀតឡើយ ។
លោកបន្តថា៖ ​ទីលាន​សព្វថ្ងៃនេះ មានសភាពតូចចង្អៀត ហើយជាពិ​សេស​នៅពេល​មានបងប្អូន​ប្រជាពល​រដ្ឋមក​សម្តែងមតិម្តងៗ បានធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រ​ជា​ពលរដ្ឋដែល​មានផ្ទះនៅ​ជុំ​វិញ​នោះ ពិបាក​ក្នុងការចេញចូលផ្ទះ ប៉ះពាល់អាជីវកម្ម ស្ទះចរាចរ ហើយ​ម្យ៉ាងទៀត​ពិបាកក្នុង​ការ​គ្រប់​គ្រង​សន្តិ​សុខ​សណ្តាប់ធ្នាប់ ។ ប៉ុន្តែទោះយ៉ាងណាអាជ្ញាធររាជធានី មិន​ទាន់កំណត់​កន្លែងថ្មី​នៅ​ទីតាំងណានោះទេ កំពុងស្ថិតក្នុងតំណាក់កាលពិភាក្សានិងសិក្សានៅឡើយ ហើយក៏មិនទាន់គិតគូរឲ្យលម្អិតដែរ តែអាជ្ញាធររាជធានីភ្នំពេញគិតថា និងយកទៅដាក់នៅ ក្នុងខណ្ឌជ្រោយចង្វារច្រើងជាង ស្ថិតនៅសង្កាត់ ព្រែកលាប ៕

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print