លោកស្នងការខេត្តក្រចេះដាក់បញ្ជាអោយនគរបាលក្រោមឱវាទពង្រឹងការងារត្រៀមលក្ខណៈគ្រប់ពេលការពារអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន

ចែករំលែក៖

ខេត្តក្រចេះ​ ៈលោកឧត្តមសេនីយ៍ ត្រី​ លន់ សុផាត ស្នងការនគរបាលខេត្ត​ បានដាក់បទបញ្ជាអោយនគរបាលគ្រប់មូលដ្ឋានតាំងពីថ្នាក់ប៉ុស្តិ៍រដ្ឋបាល អធិការដ្ឋាននិងស្នងការដ្ឋាន ត្រូវពង្រឹងវេនប្រចាំការ ដើម្បីត្រៀមលក្ខណះសម្រាប់អន្តរាគមបន្ទាន់ជូនពលរដ្ឋនៅរាល់សភាពការដែលកើតមានដោយប្រការណាមួយ។ លោកថ្លែងបែបនេះទៅកាន់លោកស្នងការរង នាយការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុង ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅល្ងាចថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៦​ ។ ក្នុងនោះលោកស្នងការនគរបាលខេត្តក្រចេះ បានជម្រុញឲ្យនគរបាលតាមបណ្តាប៉ុស្តិ៍-ស្រុកនិងក្រុង បន្តការខឹតខំបង្រ្កាបករណីគ្រឿងញៀន ទប់ស្កាត់បទល្មើសព្រហ្មទណ្ឌលួច ឆក់ ប្លន់ និងការបង្កើនវេនប្រចាំការអោយជាប់ជាប្រចាំសម្រាប់ត្រៀមអន្តរាគមទៅតាមការស្នើររបស់ប្រជាពលរដ្ឋ៕​

image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print