លោក​ គឹម​ សន្តិភាពៈ​ ក្រុមការងារយុវជនCPP រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី

ចែករំលែក៖

ម៉ែលប៊ន៖ ក្រុមការងារយុវជនCPP រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី​ នាល្ងាចថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៦ នានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៦) ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សមាជិក សមាជិការ និងក្រុមការងារយុវជនប្រចាំនៅទីក្រុងម៉ែលប៊ន ប្រមាណជាង៧០០នាក់ ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ លោក គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ លោក ឡាវ វ៉ាន់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន ព្រមទាំងអនុប្រធាន ប្រចាំប្រទេស និងប្រចាំតំបន់ជាច្រើនរូបផងដែរ ហើយកម្មវិធីនេះមានកិច្ចសហការរៀបចំដោយលោក ឡាក់ រ៉ាវុធ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ និងជាការបង្ហាញអោយយើងឃើញថា ប្រជាពលរដ្ឋនៅក្រៅប្រទេសនិយាយជារួម និយាយដោយឡែកប្រជពលរដ្ឋខ្មែរដែល កំពុងរស់នៅក្នុងទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី មានការគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងក្លៀវក្លា ដោយសារបងប្អូនប្រជាពលរដ្ឋបានមើលឃើញពីការពិតនៃការអភិវឌ្ឍន៏ប្រទេសជាតិមានការរីកចំរើនឥតឈប់ឈរ ក្រោមការដឹកនាំរបស់សម្តេចតេជោប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕​

image image image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print