កំពង់ឆ្នាំង៖ តើនេះជាព្រហ្មលិខិតមែនទេ ហេតុអីក៏ទារកកើតមកមើលភពផែនដីពន្លឺមិនឃើញ? ជាក់ស្តែងគ្រួសារមួយរស់នៅភូមិ ត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង បានសម្រាលបានកូនប្រុសម្នាក់ដោយសុវត្ថិភាពនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៦ ប៉ុន្ដែជាអកុសលទារកនោះបែរជាមិនមានភ្នែក ។
គ្រួសារនេះមានប្ដីឈ្មោះ ណៃ ចាន់ណេត ប្រពន្ធឈ្មោះ នូ ស្រីម៉ៅ គាត់ទាំងពីរនាក់លើកដៃសំពះដល់សប្បុរសជនជិតឆ្ងាយមន្ទីរពេទ្យរដ្ឋឬឯកជន អង្គការនានាសូមជួយដល់គ្រួសារពួកគាត់ផង ព្រោះពួកគាត់គ្មានលទ្ធភាពយកកូនទៅព្យាបាលទេ …៕
ដោយ សុខ ខេមរា
...