ប្រវត្តិសាស្ត្របានកើតឡើងនៅទីក្រុងរ៉ូម ក្រោយមានស្ត្រីជាអភិបាលដំបូងបង្អស់ក្នុងរយៈពេល ​៣,០០០ឆ្នាំកន្លងមក

ចែករំលែក៖

រដ្ឋធានីរ៉ូម ប្រទេសអីតាលី មានស្ត្រីជាអភិបាលដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មានក្នុងរយៈពេល​ ៣,០០០ឆ្នាំកន្លងមក

...
ក្រោយពេលលលោកស្រីទទួលបានជោកជ័យនៅក្នុងការបោះឆ្នោតនាពេលកន្លងមក។

ស្ត្រីដែលក្លាយជាប្រវត្តិសាស្ត្រនោះគឺលោកស្រី ​Virginia Raggi អាយុ៣៧ឆ្នាំ ជាសមាជិករបស់គណបក្ស​ Five Star Movement ។ ​លោកស្រី​ Raggi បានក្លាយជាស្ត្រីដំបូងបង្អស់ដឹកនាំទីក្រុងរ៉ូម។ ការទទួលជ័យជំនៈនោះមិនខុសអ្វីពីការ «ទម្លាក់ដុំថ្ម» ទៅលើនាយករដ្ឋមន្ត្រី Matteo Renzi  និងគណបក្សប្រជាធិបេតេយ្យ​កាន់អំណាច។

លោកស្រី​ Raggi គឺជាមេធាវីមួយរូបមិនសូវមានអ្នកណាបានដឹងឡើយនៅមុនការបោះឆ្នោត ប៉ុន្តែក្រោយពេលដែលលោកស្រីទទួលបានជ័យជំនៈលើគណបក្សប្រជាធិបតេយ្យដែលមានលោក​ Roberto Giachetti  ជាបេក្ខភាព លោកស្រីចាប់ផ្តើមល្បីល្បាញ់លើសពីការស្មានដោយសារតែលោកស្រីគឺជាស្ត្រីទី១ដែលកាន់ដំណែងអភិបាលទីក្រុងរ៉ូម។

លោក្រី Raggi បាននិយាយទៅកាន់ពលរដ្ឋនៅទីក្រុងរ៉ូមថា «ខ្ញុំគឺជាអភិបាលរបស់ពលរដ្ឋនៅទីក្រុងរ៉ូម ខ្ញុំនិងខិតខំធ្វើឲ្យមានការរីកចម្រើន និងមានទល្យភាពឡើងវិញក្រោយពេលគ្រប់គ្រងយ៉ាងទន់ខ្សោយរយៈពេលជាង​២០ឆ្នាំកន្លងមក។ នេះជាទំព័រថ្មីដែលយើងត្រូវចាប់ផ្តើម»។

លោកស្រី​ Raggi នឹងដឹកនាំទីក្រុងដែលបានលិចលង់ក្នុងបំណុលប្រមាណ​ ១៥ពាន់លានដុល្លារគឺច្រើនជាងប្រាក់ចំណូលប្រចាំឆ្នាំទ្វេដង។ មិនត្រឹមតែប៉ុណ្ណោះពលរដ្ឋនៅក្នុងក្រុងក៏បានប្រឈមមុខនិងផ្លូវថ្នល់ខូចខាត មិនបានជួសជុល និងខ្វះប្រព័ន្ធចរាចរណ៍សាធារណៈនិងលំនៅឋាន ។

លោក​ Ignazio Marino  អភិបាលក្រុងរ៉ូមមកពីគណបក្សប្រជាធិបតេយ្យត្រូវលាលេងចេញពីតំណែងកាលពីខែតុលា ឆ្នាំ​២០១៥ ដោយសារតែការគ្រប់គ្រងមិនបានល្អ ទុកឲ្យក្រុមម៉ាហ្វីយ៉ា​អ៊ុកឡុកប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ តាំងពីពេលនោះមកទីក្រុងរ៉ូមគ្មានអភិបាលក្នុងការដឹកនាំនោះឡើយ។ ក្រៅពីទីក្រុងរ៉ូមនៅមានទីក្រុង Turin ក៏បានធ្លាក់មកគណបក្សប្រឆាំងផងដែរ​ដែលមានលោកស្រី​ Chiara Appendino អាយុ​៣១ឆ្នាំក្លាយជាអភិបាលនៃទីក្រុងនោះ។

ជាមួយនិងលទ្ធផលខាងលើគឺជាគំនៀបយ៉ាងខ្លាំងទៅលើនាយករដ្ឋមន្ត្រីដែលកំពុងតែប្រឈមនិងការបោះឆ្នោតប្រជាមតិដ៏សំខាន់នៅខែតុលាខាងមុខ​។ ការបោះឆ្នោតផ្តល់ទំនុកចិត្តគឺជាការសម្រេចជោគវាសនានយោបាយរបស់នាយករដ្ឋមន្ត្រី។

នៅក្នុងការបោះឆ្នោតឃុំ-សង្កាតកាលពីថ្ងៃទី​១៩ ខែមិថុនា កន្លងមក គណបក្សប្រជាធិបតេយ្យរបស់លោក​ Renzi នៅអាចរក្សាបានកៅអីអភិបាលនៅទីក្រុង AC Milan  , Bologna និង ណាផលេស៕

1 (1)

1 (2)

1 (3)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print