ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ លោក កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអនុញ្ញាតឲ្យគណៈប្រតិភូអាជ្ញាធរមុខងារសាធារណៈជប៉ុន ដឹកនាំដោយលោក Akira Yamamoto ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិនៃអាជ្ញាធរមុខងារសាធារណៈជប៉ុន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដើម្បីស្វែងយល់ពីវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ។
នៅក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពីតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រចាំប្រទេសកម្ពុជាផងដែរ៕
ដោយ សុខ ខេមរា
...