ប្រជាពលរដ្ឋជាង១០០គ្រួសាររស់នៅសង្កាត់ឃ្មួញស្នើរសុំអោយអាជ្ញាធរជួយអន្តរាគមន៍ខណៈពួកគាត់តបណ្តាញទឹកប៉ុន្តែត្រូវបានគេរារាំង

ចែករំលែក៖

ភ្នំពេញ៖ប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ រស់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ បាននាំចេញ មកប្រមូលផ្តុំជួបជុំគ្នានៅក្នុងភូមិរបស់ពួកគាត់ ស្នើរសុំអោយអាជ្ញាធរខណ្ឌសែនសុខ ជួយអន្តរាគមន៍ ដោយសារពួកគាត់បានស្នើរសុំតបណ្តាញទឹកស្អាតត្រឹមត្រូវ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋម្នាក់ដែលមានដីឡូត៍លក់នៅតំបន់នោះ រារាំងមិនអោយពួកគាត់តបណ្តាញទឹក។
ប្រជាពលរដ្ឋម្នាក់ប្រាប់ឲ្យដឹងថា ការសុំតបណ្តាញទឹកស្អាតនេះ គឺពួកគាត់ស្នើរសុំតចាប់តាំងពីថ្នាក់ភូមិ សង្កាត់ ខណ្ឌ ក្នុងអំឡុង ឆ្នាំ២០១០ មកម្ល៉េះ មានន័យថា ចាប់តាំងពីលោក ឃួង ស្រេង នៅជាអភិបាលខណ្ឌសែនសុខ មកម្ល៉េះ រហូតមកដល់លោក លី សាវេត និងបន្តមកដល់លោក ប៊ឹល កុសល ជាអភិបាលខណ្ឌសែនសុខបច្ចុប្បន្ននេះ ។
ប្រជាពលរដ្ឋប្រាប់បន្តឲ្យដឹងថា រហូតឆ្នាំ២០១៥ លិខិតស្នើរសុំតបណ្តាញទឹករបស់ពួកគាត់នេះ ទើបបានធ្លាប់មកពីសាលារាជធានីភ្នំពេញ ដោយមានចុះហត្ថលេខាផ្ទាល់ពី លោក​ ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អនុញ្ញាតិអោយពួកគាត់តបណ្តាញទឹកស្អាតសម្រាប់ ប្រើប្រាស់ ។ លុះរហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងាររដ្ឋការទឹក បានមកជីកដីចិញ្ចើមផ្លូវ ដើម្បីតបណ្តាញទឹក ស្រាប់តែលេចមុខស្ត្រីម្នាក់ឈ្មោះ សៀក ណាវី ហៅ ស្រីអូន អាយុប្រហែលជាង៦០ឆ្នាំ មានទីលំនៅភូមិបន្លា សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចេញមុខមករារាំង ក្រុមការងាររដ្ឋការទឹក មិនឲ្យជីកដីចិញ្ចើមផ្លូវ តបណ្តាញទឹកស្អាតឡើយ ។
ប្រជាពលរដ្ឋអះអាងថា ស្រ្តីឈ្មោះ សៀក ណាវី ហៅ ស្រីអូន ដែលចេញមុខរារាំង ក្រុមការងាររដ្ឋករទឹកមិនអោយជីកដីតបណ្តាញទឹកនោះ គឺជាតំណាងឈ្មោះ មាស ណារិទ្ធ ភេទ ប្រុស អាយុប្រហែល៦០ឆ្នាំ គឺឈ្មួញលក់ដីធ្លីមួយរូប បច្ចុប្បន្នរស់នៅភូមិបន្លា សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
លោក ឯក សុខុម អាយុ៥៤ឆ្នាំ មុខរបរមេ៥០ខ្នង មានទីលំនៅភូមិបន្លា សង្កាត់ឃ្មួញ ខណ្ឌសែនសុខ តំណាងប្រជាពលរដ្ឋទាំងអស់ប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋរបស់លោកពិតជាបានស្នើរសុំតបណ្តាញទឹកស្អាតពិតប្រាកដ ពីសាលារាជធានីភ្នំពេញ ដោយមានលិខិតស្នាមត្រឹមត្រូវពីសាលារាជធានីភ្នំពេញ អនុញ្ញាតិទៀតផង លុះរហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងាររដ្ឋការទឹក បានមកជីកដីចិញ្ចើមផ្លូវ ដើម្បីតបណ្តាញទឹក ស្រាប់តែលិចមុខស្ត្រីម្នាក់ឈ្មោះ សៀក ណាវី ហៅ ស្រីអូន អាយុប្រហែលជាង៦០ឆ្នាំ មានទីលំនៅភូមិបន្លា សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចេញមុខមករារាំង ក្រុមការងាររដ្ឋការទឹក មិនឲ្យជីកដីចិញ្ចើមផ្លូវ តបណ្តាញទឹកស្អាតឡើយ ។ ដោយស្ត្រីឈ្មោះ សៀក ណាវី ហៅ ស្រីអូន នេះចោទប្រកាន់ថា ការជីកដីតបណ្តាញទឹកនេះ គឺជីកនៅលើដីរបស់គាត់ ទើបធ្វើឲ្យក្រុមការងាររដ្ឋទឹក បញ្ឈប់សកម្មភាព លែងហ៊ានជីកដីតបណ្តាញទឹកបន្តទៀត ។ ដោយហេតុនេះ ហើយពួកគាត់សូមសំណូមពរទៅដល់អាជ្ញាធរខណ្ឌ សូមកំណត់ព្រុំប្រទល់ដីធ្លីឲ្យបានច្បាស់លាស់ តើដីណា គឺជាដីកម្មសិទ្ធិរបស់លោក មាស ណារិទ្ធ ហើយកំណត់ត្រឹមណា គឺជាដីចំណីផ្លូវថ្នល់ ដើម្បីឲ្យដំណើរការតបណ្តាញទឹកនេះ ប្រព្រឹត្តមានល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់។
ដោយឡែកតំណាងរដ្ឋករទឹកម្នាក់ប្រាប់ឲ្យដឹងថា ការតបណ្តាញទឹកស្អាតនេះ គឺក្រុមការងាររបស់លោកជីកដីតែនៅចិញ្ចើមថ្នល់ប៉ុណ្ណោះ ប៉ុន្តែស្រាប់តែមានគេថា ពួកគាត់ជីកដីនៅលើ ដីរបស់គេ ព្រមទាំងមានការរារាំងផងនោះ ទើបក្រុមការងាររបស់គាត់ផ្អាកសកម្មភាពសិន ដើម្បីរង់ចាំអាជ្ញាធរចុះមកធ្វើការដោះស្រាយ ទើបពួកគាត់ហ៊ានចាប់ដំណើរបន្តទៀត។
ពាក់ព័ន្ធទៅនិងករណីនេះលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ ក្រោយពីទទួលបានដំណឹងនេះភ្លាមៗ នារសៀលថ្ងៃខែឆ្នាំដដែលនេះ លោកបានចាត់កម្លាំងមន្ត្រីជំនាញសាលាខណ្ឌឲ្យចុះទៅពិនិត្យមើលជាក់ស្តែង ប៉ុន្តែមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់នោះទេ ៕

imageimageimageimageimageimage

តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print