អ្នកប្រដាល់៣ប្រទេសប្រកួតដណ្តើម ខ្សែក្រវាត់គោជល់វគ្គ៥នៅប៉ុស្តិ៍សីុអិនសីុ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមបំផុសចលនា វិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ឆ្ពោះទៅរកការចូលរួមប្រកួតកីឡាស៊ីហ្គេម

...
លើកទី៣២ឆ្នាំ២០២៣សហព័ន្ធកីឡាប្រដាល់ កម្ពុជាបានព្យាយាមពង្រឹងសមត្ថភាពនិងពង្រីកវិសាលភាពរបស់ខ្លួនក្នុងការបញ្ចុះ បញ្ចូលបណ្តាប្រទេសមួយចំនួនដែលជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ចូលរួមនេះបើតាមលើកឡើងរបស់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជានៅក្នុងសន្និសីទសារព័ត៌មាននារាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នៅស្ថានីយ ទូរទស្សន៍CNC ។

លោកប្រធានសហព័ន្ធមានប្រសាសន៍ ថា ដើម្បីសម្រេចឲ្យបាននូវផែនការមេ កីឡាស៊ីហ្គេមឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងក្រសួងអប់រំយុវ ជននិងកីឡាបានសម្រេចដាក់បញ្ចូល កីឡាប្រដាល់បុរាណខ្មែរក្នុងកម្មវិធីប្រកួតនេះក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ហេតុដូច្នេះការប្រកួតដណ្តើមខ្សែក្រវាត់កំពូល អ្នកប្រដាល់ជើងឯកគោជល់វគ្គ៥ពិតណាស់ បានចូលរួមជំរុញនិងបំផុសវិស័យកីឡា ប្រដាល់កម្ពុជាឲ្យកាន់តែទទួលបានការគាំទ្រខ្លាំងបន្ថែមទៀតពីទស្សនិកជន។

លោកបានបញ្ជាក់ចំពោះកម្មវិធីប្រដាល់ ដែលរៀបចំដោយក្រុមហ៊ុនភេសជ្ជៈគោ ជល់និងស្ថានីយទូរទស្សន៍ CNC ពិតណាស់ ថាទទូលបានជោគជ័យ ពីព្រោះ៤វគ្គរួច ហើយខ្សែក្រវាត់គោជល់មានកីឡាករ កម្ពុជា ថៃ និងឡាវសុទ្ធតែ ដណ្តើមបានខ្សែ ក្រវាត់នេះចាប់ពីវគ្គទី១រហូតដល់វគ្គទី៤ហើយនៅវគ្គទី៤នេះកីឡាករ រឿង សោភ័ណ្ឌ មកពីក្លិនមកុដរាជសីហ៍បានជាក្លាយជាម្ចាស់ ខ្សែក្រវាត់ក្រោយពីវាយឈ្នះកីឡាករ ពេជ្រ សីហា មកពីក្លិបកងពលតូចលេខ៣១ឲ្យសន្លប់ក្នុងទឹកទី២។

ជាមួយគ្នានោះដែរលោក តែម ម៉ឺន បាន ផ្តាំផ្ញើដល់កីឡាករមកពី៣ប្រទេសនេះត្រូវប្រកួតឲ្យអស់ពីសមត្ថភាពចំណែកលោក អាជ្ញាកណ្តាល និងចៅក្រមត្រូវបំពេញតួនាទីភារកិច្ចឲ្យបានសុក្រឹតជៀសវាងធ្វើឲ្យកីឡា ករបាក់ទឹកចិត្តនិងទស្សនិកជនអស់ជំនឿជាពិសេសដៃគូឧបត្ថម្ភនិងស្ថានីយទូរទស្សន៍ ដែលជាដៃគូសហការជាមួយសហព័ន្ធកីឡា ប្រដាល់កម្ពុជាកាន់តែមានទំនុកចិត្តមកលើគណៈកម្មការអាជ្ញាកណ្តាលនិងចៅ ក្រម។

ចំពោះសមត្ថភាពកីឡាករទាំង៨នាក់ មកពី៣ប្រទេសនោះគឺទី១-កីឡាករ អ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានប្ញទ្ធិ, ទី២-កីឡាករ កន ចន្ថា មកពីសហគមកីឡា ក្រសួងការពារជាតិ, ទី៣-កីឡាករ វី សេរី ចាន់ឌីន មកពីក្លិបខ្លារខិនមានប្ញទ្ធិ, ទី៤-កីឡាករ មាជ សុខរ៉ា មកពីក្លិបតាព្រហ្មមានជ័យនេះសម្រាប់សមាសភាពកីឡាករកម្ពុជា,ទី៥-កីឡាករថៃឈ្មោះ Darki, ទី៦-កីឡាករថៃឈ្មោះ But Sadeekhay, ទី៧-កីឡាករ ឡាវ ឈ្មោះ Chanchai និងទី៨-កីឡាករឡាវ ឈ្មោះ Pet P.T.T.Thong Twi ពួកគេទាំង៨នាក់ប្រកួតក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាមរៀងរាល់ថ្ងៃសៅរ៍នៅសង្វៀនទូរទស្សន៍ CNC ។

គួរបញ្ជាក់ថា ប្រាក់រង្វាន់ចំពោះជ័យលាភីលេខ១នឹងទទួលបានថវិកាចំនួន២០លានរៀលខ្សែក្រវាត់១ពានរង្វាន់១ខ្សែក មាស១ខ្សែទម្ងន់៣ជី ។ លេខ២ថវិកាចំនួន ១០លានរៀល ពានរង្វាន១ខ្សែកមាស១ខ្សែ៣ទម្ងន់ជី, ចំណាត់ថ្នាក់លេខ៣ទទួល បានថវិកាចំនួន៦លានរៀល ពានរង្វាន់១ ខ្សែកមាស១ខ្សែទម្ងន់៣ជីនិងលេខ៤ទទួលបានថវិកាចំនួន៤លានរៀល៕

index

photo798693325706209267

photo798693325706209266

ដោយ៖ សារីម​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print