អភិបាលរងខណ្ឌដង្កោចុះសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកនឹងដឹកនាំក្រុមសណ្តាប់ធ្នាប់ខណ្ឌចុះបោសសម្រាមនៅបាំងមាត់លូ

ចែករំលែក៖

ភ្នំពេញ ៈដោយឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មានទឹកលិចផ្លូវគ្រប់ពេលមានភ្លៀងធ្លាក់ម្តងៗ នោះ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ ២០១៦ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោបានដឹកនាំក្រុមសណ្តាប់ធ្នាប់ខណ្ឌចុះបោសសម្រាមនៅតាមមាត់លូ នឹងតាមដងផ្លូវ ដើម្បីបង្ហូរទឹកបញ្ចៀសការជន់លិច នឹងបានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងជួបការលំបាកផងដែរ។
លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ ក្នុងឱកាសចុះសំណេះសំណាលនឹងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង លោកក៏បាននាំនៅអំណោយចែកជូនដល់ពួកគាត់ផងដែរ​ ជាមួយគ្នានោះលោកបានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំតស៊ូប្រកបរបរណាដែលសុច្ចរិត ទៀងត្រង់ នឹងត្រូវបញ្ជូនកូនតូចអោយទៅសាលារៀន ដើម្បីសិក្សាស្វែងរកវិជ្ជា ងាយស្រួលពួកគេធំដឹងក្តីរៀនចប់អាចយកចំណេះដឹងទៅប្រើប្រាស់ប្រកបការងាររកប្រាក់កម្រៃមកជួយជ្រោមជ្រែងក្នុងគ្រួសារវិញ ហើយបើទោះបីជាអំណោយពេលនេះតិចតួចក៏ពិតមែនប៉ុន្តែវាជាសន្តាននៅវប្បធម៌ចែករំលែក នឹងការយកចិត្តទុក្ខដាក់រវាងអាជ្ញាធរនឹងពលរដ្ឋក្នុងមូលដ្ឋាន ។ លោកអភិបាលរងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបរិភោគ ទឹកឆ្អិន នឹងម្ហូបណាដែលមានអនាម័យ ជៀសវាងពីជំងឺផ្សេងៗនឹងដើម្បីរក្សាសុខភាព ល្អ បន្តចាំមើលការអភិវឌ្ឍន៍ប្រទេសកម្ពុជា យ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ គួរបញ្ជាក់ថា បន្ទាប់ពីការសួរសុខទុក្ខប្រជាពលរដ្ឋរួចនោះលោកបានដឹកនាំក្រុមការងារចុះពិនិត្យនិងសម្របសម្រួលការស្រង់ស្ថិតិប្រជាពលរដ្ឋនៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង និងភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោហើយបន្តចុះពិនិត្យការដាក់លូនៅភូមិកណ្តាល សង្កាត់រលួស ដែលកំពុងអនុវត្តការងារបាន២០ភាគរយហើយ ៕

image image image image image

ដោយៈជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print