ក្រសួងការបរទេសចិនបានអំពាវនាវឲ្យអាមេរិក និងកូរ៉េខាងជើង អង្គុយតុពិភាក្សាទល់មុខគ្នាដើម្បីដោះ
បើទោះបីមានការខឹងសម្បានឹងកូរ៉េខាងជើង ដែលបានបាញ់បង្ហោះកាំជ្រួចមីស៊ីលក្ដីក៏ចិននៅតែព្រួយបារម្ភអំពីការបញ្ជូនសព្វាវុធរបស់អាមេរិកទៅកាន់កូរ៉េខាងត្បូងប៉ះពាល់ដល់ប្រទេសចិនផ្ទាល់ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហុង លី បានបញ្ជាក់ថា «ចំណុចសំខាន់គឺកម្មវិធីបរមាណូនៅលើឧបទ្វីប កូរ៉េរវាងអាមេរិកនឹងកូរ៉េខាងជើង ដូច្នេះគួរតែអង្គុយតុទល់មុខគ្នានិយាយឲ្យចំគោលដៅ» ។
កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបជាបន្តបន្ទាប់ក្រោយពេលបានសាកល្បងគ្រាប់បែកបរមាណូរួចមក ដែលសកម្មភាពទាំងនោះទទួលរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្ដរជាតិ ។ ចំណែកភាគីកូរ៉េខាងជើងបញ្ជាក់ថា ជា ការសាកល្បងក្នុងគោលដៅសន្ដិភាពតែប៉ុណ្ណោះ មិនបានគំរាមកំហែងប្រទេសណាមួយនោះឡើយ ។
ចិនដែលជាប្រទេសជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើងមិនបានចូលរួមការដាក់ទណ្ឌកម្មនោះឡើយដោយអំពាវនាវឲ្យ ភាគីដែលមានវិវាទចូលតុពិភាក្សារកច្រកចេញដោយត្រឹមត្រូវ ។
សកម្មភាពរបស់កូរ៉េខាងជើងកាន់តែធ្វើឲ្យអាមេរិកចូលកាន់តែកៀកប្រទេសនេះ ដោយនាំអាវុធទំនើបជាច្រើនមក កាន់អាស៊ី ដែលគេអាចនិយាយបានថា ព្រួញមួយបាញ់បានសត្វពីរ ក្នុងនោះទប់ទល់ទាំងចិននិងកូរ៉េខាងជើង ។
វិបត្តិនៅកូរ៉េខាងជើងបានធ្វើឲ្យអាមេរិកបញ្ចូនសព្វាវុធជាច្រើនចូលមកតំបន់អាស៊ីដោយគោលដៅនៃអាវុធនោះគឺសម្តៅទៅលើចិនឯណោះទេ។ ទាំងនោះហើយទើបចិនស្នើរឲ្យអាមេរិកនិងកូរ៉េខាងជើងចចាគ្នាបញ្ចប់វិបត្តិដែលកំពុងតែកើតឡើងនោះ។
នៅពេលដែលអាមេរិកបញ្ចូនអាវុធឡោមព័ទ្ធចិនហើយនោះលទ្ធផលគឺមិនខុសពីរុស្ស៊ីនាពេលនេះឡើយ គឺមិនអាចប្រឆាំងជាមួយអាមេរិកនិងលោកខាងលិចបានឡើយមានតែទទួលស្គាល់ប៉ុណ្ណោះបើចង់រស់រាន្ត៕
ប្រែសម្រួល៖ សាធី