ស្គាល់គ្នាផ្តើមស្នេហ៍អស់រយះពេល៦ខែ ចុងក្រោយ បញ្ចប់ត្រឹមហឹង្សាដាក់គ្នាដោយសារតែលុយ២០$

ចែករំលែក៖

ភ្នំពេញ ៖ គូរស្នេហ៍មួយគូរបង្កហឹង្សា វាយទៅមក របួសសងខាង ដោយសារលុយត្រឹមតែ២០ដុល្លារខាង ស្រីសុំយកទៅកក់សក់ តែខាងប្រុសមិនអោយទើបបង្ករអោយភ្ញាក់ផ្អើលដល់ពលរដ្ឋតាមផ្លូវនិងសមត្ថកិច្ចចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅលើសួនកុមារពោធិ៍ចិនតុង​ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ភាគីខាងស្រីមានឈ្មោះ ហេង សុធា អាយុអាយុ២៧ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅមណ្ឌលកុលាប១ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិសង្រោះ ឃុំសំបួរស្រុកស្វាយទៀប ស្វាយរៀង ។ ចំណែកភាគីខាងប្រុស មានឈ្មោះ សុខ ហេង អាយុ៣២ឆ្នាំ ទើបតែមកទីក្រុងភ្នំពេញបាន៦ថ្ងៃ ស្នាក់នៅ ផ្ទះសំណាក់ជាមួយស្រីស្នេហ៍ខាងលើ នៅផ្លូវ២០១១ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត នៅខាងខេត្តស្វាយរៀង ជាមួយគ្នា ។

តាមសម្តីភាគីខាងប្រុស បានឲ្យដឹងថា ពួកគេទាំង២នាក់ ស្គាល់គ្នា ជាសង្សារ អស់រយះពេល៦ខែមកហើយ ដោយខាងស្រីនៅភ្នំពេញ ខ្លួននៅឯស្រុកកំណើត ហើយកាលពីថ្ងៃទី១៦ ខែមិថុនា កន្លងមកនេះ ស្នេហាពោរពេញ ទៅដោយ រសជាតិ ផ្អែមដូចទឹកឃ្មុំ បាត់មុខមិនបាន ក៏ធ្វើដំណើរមកទីក្រុងភ្នំពេញ ដោយយកផ្ទះសំណាក់ ជាទីជ្រកកោណ ស្នាក់នៅជាមួយគ្នា អស់រយះពេល៦ថ្ងៃមកហើយ ។ បុរសខាងលើបន្តទៀតថា រហូតមកដល់រសៀលថ្ងៃទី២១ មុនកើតហេតុ ខ្លួនបានឌុបគ្នា មកអង្គុយសារសង កម្សាន្តលេង នៅសួនកុមាខាងលើ ដោយជិះមូ៉តូមួយគ្រឿង ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FB-0117 ។ អង្គុយលេងមួយសន្ទុះក្រោយមក ខាងស្រីសុំលុយ២០ដុល្លារ​ ដើម្បីយកទៅកក់សក់ តែមិនឲ្យ ខាងស្រីក៏ឆក់យកសោរមូ៉តូ ជិះចាកចេញ ទៅហាងកក់សក់ ក្បែរនោះបាត់ទៅ រួចខ្លួនក៏ទៅតាម យកមូ៉តូ ជិះមកអង្គុយកន្លែងដើមវិញ ធ្វើឲ្យភាគីខាងស្រី ខឹង ដើរមកដល់ ក្តាប់ដុំថ្មនឹងដៃ វាយទៅលើក្បាល ផ្ទៃមុខប្រុសស្នេហ៍ ទើបកើតទៅជារឿងវាយទៅវាយមក បណ្តាលឲ្យរងរបួសសងខាង បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋដំណើរតាមផ្លូវ និងសមត្ថកិច្ចទៅអន្តរាគមន៍ ចាប់ឃាត់ នាំយកទៅសាកសួរនៅបុ៉ស្តិ៍កាកាប ។ចំណែកភាគីខាងស្រីវិញ បានឲ្យដឹងយ៉ាងខ្លីថា ស្នេហាជាមួយប្រុសនេះធ្វើអ្វីទៀត បើខាងប្រុសរឹះថាំយ៉ាងនេះ គ្រាន់តែលុយ២០ដុល្លារ​ សុំទៅកក់សក់មិនឲ្យបញ្ចប់គ្នាទៅល្អជាង ។ នាងបន្ត ទៀតថា ចាប់ពីថ្ងៃនេះតទៅ ផ្តាច់ស្នេហ៍ប្រុសរិះនេះហើយ ទោះជាភាគីខាងប្រុស សំអង្វរ​ក កុំឲ្យចិត្តឆេវឆាវបែបនេះ យ៉ាងណាក៏ដោយ ថ្វីបើអនុស្សាវរីយ៍ អ្នកទាំងពីររាប់មិនអស់យ៉ាងណាក៏ដោយ នៅតែខាងស្រី រងចាំឲ្យ សាច់ញាតិខាងប្រុស មកសម្របសម្រួលគ្នា ដើម្បីបញ្ចប់ស្នេហារបស់ពួកគេទាំងពីរនាក់ ទើបរូបគេសុខចិត្ត ។
រឿងស្នេហ៍ ប្រេះឆារខាងលើ ត្រូវបាន នគរបាលនាំទៅសាកសួរនៅ បុ៉ស្តិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីទុកឱកាសឲ្យសម្របសម្រួលគ្នា បញ្ចប់រឿង៕​

image image image

ដោយៈសុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print