ប្រជាពលរដ្ឋ​៨​ភូមិ​ ក្នុង​សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​យក​ទៅ​ប្រើប្រាស់

ចែករំលែក៖

​ភ្នំពេញ​៖​ ព្រឹក​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​សាលាសង្កាត់​ពងទឹក​ បាន​រៀបចំ​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំនួន​០៨​ រួម​មាន​ភូមិ​វត្ត​ស្លែង​,​ ពងទឹក​,​ ត្រពាំង​គរ​,​ ត្រពាំង​ទា​,​ ស្រែ​ញ​រ៍​,​ ឃ្លះ​សណ្តាយ​,​ ព្រៃ​កី​ខ​,​ និង​ភូមិ​ព្រៃ​កី​គ​ក្នុង​សង្កាត់​ពងទឹក​ ក្រោម​អធិបតីភាព​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

skr-1

​លោក​ ប៊ិ​ន​ ស៊ូ​ឈី​ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា​ ក្នុង​រយៈពេល​នៃ​ការ​កំណត់​តំបន់​វិនិច្ឆ័យ​ ការ​បញ្ចូល​ទិន្នន័យ​ ការ​បិទ​ផ្សាយ​ជា​សាធារណៈ​ និង​ការ​បោះ​ពុ​ម្ភ​ប័ណ្ណកម្មសិទ្ធិ​ មក​ដល់​ថ្ងៃនេះ​ កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​ រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​សម្រេច​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ ភូមិ​វត្ត​ស្លែង​,​ ពងទឹក​,​ ត្រពាំង​គរ​,​ ត្រពាំង​ទា​,​ ស្រែ​ញ​រ៍​,​ ឃ្លះ​សណ្តាយ​,​ ព្រៃ​កី​ខ​,​ និង​ភូមិ​ព្រៃ​កី​គ​ ក្នុង​សង្កាត់​ពងទឹក​ នៅ​ថ្ងៃនេះ​ មាន​ចំនួន​ ៣.៣៦៩​ប័ណ្ណ​។​

​លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ខណ្ឌដង្កោ​ បាន​ធ្វើការ​អបអរ​សារ​ទ​ និង​ថ្លែងអំណរគុណ​ ចំពោះ​ក្រុមការងារ​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​ មន្ត្រីរាជការ​សង្កាត់​ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​បាន​សហការ​គ្នា​ក្នុង​ការ​កសាង​ និង​ចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំនួន​ ០៨​ក្នុង​សង្កាត់​ពងទឹក​ ហើយ​ឈាន​ដល់​ការ​ធ្វើ​ពិធី​ចែក​ប័ណ្ណ​សម្គាល់​ម្ចាស់​អចលនៈវត្ថុ​ ឬ​ប័ណ្ណកម្មសិទ្ធិ​ នា​ថ្ងៃនេះ​។​

​លោក​អភិបាល​ក៏​បាន​លើក​ឡើង​អំពី​ការ​យកចិត្តទុកដាក់​របស់​ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​ ចំពោះ​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់​ខ្លួន​ តាម​រយៈ​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​បងប្អូន​ដែល​ជា​កម្មសិទ្ធិករ​ដើម្បី​ប្រើប្រាស់​ជា​ផ្លូវការ​ស្រប​តាម​ច្បាប់​។​

​លោក​អភិបាល​ខណ្ឌ​បាន​បន្ត​លើក​ឡើង​អំពី​សារៈសំខាន់​ នៃ​ការ​ប្រើប្រាស់​ប័ណ្ណកម្មសិទ្ធិ​នេះ​ ដែល​បញ្ជាក់​អំពី​ភាព​ស្របច្បាប់​នៃ​ការ​កាន់កាប់​ដីធ្លី​ ងាយស្រួល​ក្នុង​ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​សាងសង់​ ការ​ដាក់បន្ទុក​ដើម្បី​ខ្ចីប្រាក់​ពី​ធនាគារ​ជាដើម​។​

​ជា​ពិសេស​សូម​បងប្អូន​ប្រជាពលរដ្ឋ​ថែរក្សា​ប័ណ្ណ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ចៀង​វាង​ការ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​បាត់បង់​ ឬ​ខូចខាត​ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ផល​លំបាក​ក្នុង​ការ​គ្រប់គ្រង​ដីធ្លី​របស់​បងប្អូន​ ៕​ ភា​រ៉ា​ ដង្កោ​

skr-2

skr-3

...

skr

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print