ខ្សឹបដាក់ត្រចៀក៖ ដើមរាំងភ្នំធំៗត្រូវបានដឹកចេញពីស្រុកពោធិ៍រៀង

ចែករំលែក៖

អាជ្ញាធរស្រុកពោធិ៍រៀង ក៏ដូចជាថ្នាក់ដឹកនាំខេត្តព្រៃវែង ហាក់ដូចជាស្ងៀមឈឹងចំពោះករណីដែលឈ្មួញដឹកដើមរាំងធំៗ ចេញពី

...
មូលដ្ឋានរបស់ខ្លួន ។ ជាក់ស្តែងកាលពីវេលាម៉ោង៣ទៀបភ្លឺ យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិកំពង់ក្រមួន ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើមរាំង(រាំងភ្នំ) ជាច្រើនដែលគេគាស់រំលើងតាមវាលស្រែប្រាំងត្រូវបានឈ្មួញដឹកយកទៅប្រទេសវៀតណាមដោយសុវត្ថិភាព ។

អ្វីដែលប្រជារាស្ត្រឆ្ងល់ គឺជួនកាលសមត្ថកិច្ចរដ្ឋបាលជលផល ខេត្តព្រៃវែងចាប់រថយន្តដឹកដើមរាំងភ្នំនេះទៅប្រទេសវៀតណាម ជួនកាលមិនចាប់ទេ ។ គេមិនដឹងថា តើការគាស់រំលើងដឹកជញ្ជូនដើមរាំងទាំងនោះយកទៅប្រទេសវៀតណាមជាទង្វើខុសច្បាប់ដែរ ឬទេ? ប៉ុន្តែលើកមុន គេឃើញសមត្ថកិច្ចខេត្តព្រៃវែងឃាត់ចាប់រថយន្តដឹកដើមរាំងនោះម្តងម្កាលដែរ ។ លើកក្រោយក៏មានការចាប់ដែរ គឺគ្រាន់តែយកប្រាក់ហើយអនុញ្ញាតឲ្យឈ្មួញដឹកទៅដដែលជាដដែល ។ គេគួរមានវិធានការជាក់លាក់ថា តើប្រភេទដើមរាំងភ្នំបែបណា ដែលត្រូវហាមឃាត់ ក្នុងការគាស់រំលើង លក់ទៅឲ្យឈ្មួញប្រទេសវៀតណាមនោះ ។

អ្វីៗគឺសុទ្ធតែបញ្ហាផលប្រយោជន៍របស់សមត្ថកិច្ច ដែលទទួលបានពីពួកឈ្មួញតែប៉ុណ្ណោះ ។ ប្រសិនបើគ្មានផលប្រយោជន៍ទេ សូម្បីតែសមត្ថកិច្ចនគរបាល ក៏អាចឃាត់ការដឹកជញ្ជូនដើមរាំងនេះបានដែរ ។ ប៉ុន្តែនៅពេលដែលបានផលប្រយោជន៍ចូលដល់ហោប៉ៅ ឬក៏មានការសម្របសម្រួលជាមុនហើយនោះ ទោះបីជារថយន្តដឹកដើមរាំងទាំងនោះឆ្លងកាត់មុខស្នាក់ការដែនសមត្ថកិច្ចរបស់ខ្លួន ក៏គ្មាននរណាបើកភ្នែកមើលដែរ មានតែជួយសម្រួលឲ្យឆាប់ចេញផុតពីដែនសមត្ថកិច្ចរបស់ខ្លួនប៉ុណ្ណោះ ។ ទាំងនេះ ជាគោលការណ៍របស់សមត្ថកិច្ចខេត្តព្រៃវែង ៕

ses-1-99

ses-93

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print