ទីតាំងស្ថានីយ៍ថ្លឹងរថយន្តកំពង់ទួល​ផ្លូវជាតិលេខ៣ ជំនាញខាងដាក់ខែ​ និងថ្លឹងរថយន្តលើសទំងន់យកលុយ?

ចែករំលែក៖

​ខេត្តកណ្តាល៖​ រថយន្តផ្ទុកលើសទំងន់​ អាចដឹកជញ្ជូនឆ្លងកាត់កន្លែងស្ថានីយ៍ថ្លឹងរថយន្តកំពង់ទួល​ ដោយសុវត្ថិភាព​ ប្រសិនបើមានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្រងស្ថានីយ៍មួយនេះ​ ។

...

ជារៀងរាល់ថ្ងៃ​ ទាំងយប់ថ្ងៃ​ មានរថយន្តផ្ទុកលើសទម្ងន់ឆ្លងកាត់ដោយសេរី​ ។ ដោយឡែកសមត្ថកិច្ចកម្លាំងប្រដាប់ហាក់គ្មានលទ្ធភាពទប់ស្កាត់​ ខណះអ្នកគ្រប់គ្រងជញ្ជីងគាត់មានជំនាញពុករលួយ​ ហើយចេញទូរលេខបញ្ជាក់ថាមិនលើសទំងន់?

មន្ត្រីខ្លះបានទម្លាយថាៈ​ បើចង់ដឹងថាមានភាពមិនប្រក្រតីក្នុងកម្រិតណា​ គ្រាន់តែអោយសមត្ថកិច្ច​ ឬមន្ត្រីជំនាញខាងសាធារណៈការក្រសួងចុះមកត្រួតពិនិត្យរថយន្ត​ អាចនឹងរកឃើញការផ្ទុកលើសទំងន់ជាហូរហែរ​ ។

ជាក់ស្តែងនៅវេលាម៉ោង២និង១៤នាទីរសៀលថ្ងៃទី២៦​ ខែមុថុនា​ ដល់ម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ២០១៦​ នៅតាមបណ្តោយផ្លូវជាតិលេខ៣​ ចំណុចស្នាក់ការជព្ជាីងថ្លឹងរថយន្តលើសទំងន់កំរិត ស្ថិតក្នុងភូមិ កំពង់ទួល ឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំលាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក​ ជុន វណ្ណី មេបញ្ជាការចុះសហការជាមួយគណះកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទំងន់កំរិតកំណត់របស់ក្រសួងសាធារណៈការ​ និងដឹកជញ្ជូន ដឹកនាំដោយ លោក​ សេង ឈួន អនុរដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យ យានយន្តដឹកលើសទំងន់កំរិត និងដឹកនាំបញ្ជារួមដោយ លោក​ ឯក រដ្ឋ និង សហការី សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចន្ត្រៃយ៍នៃគណៈកម្មាធិការត្រួតពិនិត្យយានយន្តដឹកលើសទំងន់កំរិតកំណត់ក្រសួងសាធារណៈការនិងដឹកជព្ចាូន។

ជាលទ្ឋផលការងារជាក់ស្តែង សមត្ថកិច្ចនិងជំនាញបានឃាត់រថយន្តដឹកលើសទំងន់កំរិតកំណត់ចំនួន២០គ្រឿង។
សមត្ថកិច្ចបានអោយដឹងថាៈ​ បច្ចុប្បន្ន រថយន្តទាំងអស់រក្សាទុកនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តសមត្ថកិច្ចជំនាញកំពុងតែចាត់ការតាមនិតិវិធី។

មន្ត្រីបង្ហើបថាៈ​ រថយន្តឃាត់ទុកករណីផ្ទុកលើសទំងន់​ បើសើុបអង្កេតអោយដិតដល់នឹងរកឃើញថាក្រុមហ៊ុនណាខ្លះជាប់ពាក់ព័ន្ធផ្តល់ប្រយោជន៍អ្នកគ្រប់គ្រងជញ្ជីងថ្លឹងរថយន្តនេះ៕​

image

image

image

image

image

image

image

ដោយ៖​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print