អាកាសចរណ៍សិង្ហបុរី (SIA)មួយគ្រឿងដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលី កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ស្រាប់តែត្រូវភ្លើងឆេះ ខណៈដែលកំពុងចុះចតបន្ទាន់នៅក្នុងប្រទេសសិង្ហបុរី ។
...
ប៉ុន្តែទោះបីយ៉ាងណា អ្នកដំណើរទាំងអស់ត្រូវជម្លៀសទាន់ពេលវេលា ប្រកបដោយសុវត្ថិភាពគ្រប់គ្នា ។
សេចក្តីប្រកាសព័ត៌មានរបស់ SIA បានបញ្ជាក់ថា ជើងហោះហើរSQ368 ចាកចេញពីអាកាសយានទីក្រុង Changi ឆ្ពោះទៅកាន់ទីក្រុង Milan នៅវេលាម៉ោង២និង៤នាទីទៀបភ្លឺ ។ ជើងហោះហើរនេះបានបង្ខំឲ្យវិលត្រឡប់មកចុះចតបន្ទាន់វិញ ក្រោយមានសញ្ញាព្រមានអំពីបញ្ហាប្រេងកើតឡើង ។
យន្តហោះបានចុះចតបន្ទាន់នៅវេលាម៉ោង៦និង៥០នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ហើយម៉ាស៊ីនផ្នែកខាងស្តាំបានឆាបឆេះ ។ នេះបើតាមក្រុម SIA ។ ក្រុមសង្គ្រោះបន្ទាន់បានពន្លត់ភ្លើងទាន់ពេលវេលា និងបានជម្លៀសអ្នកដំណើរ២២២នាក អាកាសយានិក១៩នាក់ចេញពីយន្តហោះប្រកបដោយសុវត្ថិភាពគ្រប់គ្នា ៕
ដោយ៖ ថាច់ យ៉ាត
...