ខេត្តកណ្តាល៖ រថយន្តផ្ទុកលើសទំងន់ អាចដឹកជញ្ជូនឆ្លងកាត់កន្លែងស្ថានីយ៍ថ្លឹងរថយន្តកំពង់ទួល ដោយសុវត្ថិភាព ប្រសិនបើមានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្រងស្ថានីយ៍មួយនេះ ។
ជារៀងរាល់ថ្ងៃ ទាំងយប់ថ្ងៃ មានរថយន្តផ្ទុកលើសទម្ងន់ឆ្លងកាត់ដោយសេរី ។ ដោយឡែកសមត្ថកិច្ចកម្លាំងប្រដាប់ហាក់គ្មានលទ្ធភាពទប់ស្កាត់ ខណះអ្នកគ្រប់គ្រងជញ្ជីងគាត់មានជំនាញពុករលួយ ហើយចេញទូរលេខបញ្ជាក់ថាមិនលើសទំងន់?
មន្ត្រីខ្លះបានទម្លាយថាៈ បើចង់ដឹងថាមានភាពមិនប្រក្រតីក្នុងកម្រិតណា គ្រាន់តែអោយសមត្ថកិច្ច ឬមន្ត្រីជំនាញខាងសាធារណៈការក្រសួងចុះមកត្រួតពិនិត្យរថយន្ត អាចនឹងរកឃើញការផ្ទុកលើសទំងន់ជាហូរហែរ ។
ជាក់ស្តែងនៅវេលាម៉ោង២និង១៤នាទីរសៀលថ្ងៃទី២៦ ខែមុថុនា ដល់ម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចស្នាក់ការជព្ជាីងថ្លឹងរថយន្តលើសទំងន់កំរិត ស្ថិតក្នុងភូមិ កំពង់ទួល ឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំលាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក ជុន វណ្ណី មេបញ្ជាការចុះសហការជាមួយគណះកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទំងន់កំរិតកំណត់របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹកនាំដោយ លោក សេង ឈួន អនុរដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យ យានយន្តដឹកលើសទំងន់កំរិត និងដឹកនាំបញ្ជារួមដោយ លោក ឯក រដ្ឋ និង សហការី សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចន្ត្រៃយ៍នៃគណៈកម្មាធិការត្រួតពិនិត្យយានយន្តដឹកលើសទំងន់កំរិតកំណត់ក្រសួងសាធារណៈការនិងដឹកជព្ចាូន។
ជាលទ្ឋផលការងារជាក់ស្តែង សមត្ថកិច្ចនិងជំនាញបានឃាត់រថយន្តដឹកលើសទំងន់កំរិតកំណត់ចំនួន២០គ្រឿង។
សមត្ថកិច្ចបានអោយដឹងថាៈ បច្ចុប្បន្ន រថយន្តទាំងអស់រក្សាទុកនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តសមត្ថកិច្ចជំនាញកំពុងតែចាត់ការតាមនិតិវិធី។
មន្ត្រីបង្ហើបថាៈ រថយន្តឃាត់ទុកករណីផ្ទុកលើសទំងន់ បើសើុបអង្កេតអោយដិតដល់នឹងរកឃើញថាក្រុមហ៊ុនណាខ្លះជាប់ពាក់ព័ន្ធផ្តល់ប្រយោជន៍អ្នកគ្រប់គ្រងជញ្ជីងថ្លឹងរថយន្តនេះ៕
ដោយ៖ សុខ ខេមរា