ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦ នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា លើកទី ៦ នីតិកាលទី ៥ នៅវិមានរដ្ឋសភា ។
១- ការពិនិត្យលើសំណើសុំបញ្ចូលក្នុងរបៀបវារៈ នៃសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៥ នូវ
ក) សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង លើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គ
ខ) សេក្តីព្រាងច្បាប់ស្តីពីការអនុម័តរយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី ៧ និងទី ៨ នៃ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។
គ) សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
គ១) កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
គ២) ពិធីសារទី ១ ស្តីពីការមិនកំណត់សិទ្ធិហោះហើរ ទី ៣ និងទី ៤ រវាងចំណុច ណាមួយនៅក្នុងទឹកដីបណ្តាភាគីចុះកិច្ចព្រមព្រៀង។
គ៣) ពិធីសារទី ២ ស្តីពីសិទ្ធិហោះហើរ ទី ៥ រវាងភាគីចុះកិច្ចព្រមព្រៀង។
គ៤) សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
២- ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងរបៀបវារៈទី ១២, ១៣, ១៤ និង ១៥ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី ៦ នីតិកាលទី ៥៕
ដោយ៖ សហការី