យានយន្ត ៣គ្រឿងត្រូវបានផាកពិន័យ​ ខណៈ​មនុស្សស្លាប់ ៦នាក់ និងរងរបួស ១៨នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​នាថ្ងៃទី៣ ខែសីហានេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ០៣គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០៣ ខែសីហានេះ ក្នុងនោះមានម៉ូតូ ០គ្រឿង និងរថយន្ត ០៣គ្រឿង​ ខណៈ​មនុស្សស្លាប់ ៦នាក់ និងរងរបួស ១៨នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​។ 

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា​ កម្លាំង​នគរបាលចរាចរណ៍ទូទាំងប្រទេស​ នាថ្ងៃនេះបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២០គ្រឿង ក្នុងនោះមានម៉ូតូ ០គ្រឿង និងរថយន្តគ្រប់ប្រភេទ ២០គ្រឿង។​ ចំពោះ​បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូគ្មានបទល្មើស។ ដោយឡែករថយន្តរួមមាន៖ អត់ប័ណ្ណបើក ឆៀក និងល្មើសសញ្ញាជាដើម។

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យរូបនេះ​ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

គួរជម្រាបដែរថា​ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា​ សម្រាប់ថ្ងៃទី០៣ ខែសីហានេះដែរ បានកើតឡើងចំនួន ១២លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៦នាក់ របួសចំនួន ១៨នាក់ (របួសធ្ងន់ចំនួន ១១នាក់)។ រយៈពេល ០៣ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ១១នាក់ របួស ៤៨នាក់ (របួសធ្ងន់ ២៨នាក់)៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print