ត្បូងឃ្មុំ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍ មុស្លិមកម្ពុជា បានដឹកនាំគណៈប្រតិភូម៉ាឡេស៊ី នៃក្រុមប្រឹក្សារដ្ឋសហព័ន្ឋឥស្លាមម៉ាឡេស៊ី ដែលមាន លោក Datok Haji Zainal Abidin Jaffar ជាប្រធាន អញ្ជើញ ទស្សនកិច្ចសិក្សាស្វែងយល់ នៅសហគមន៍ឥស្លាមលើវិស័យអប់រំ សុខាភិបាល កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ រួមជាមួយវិស័យនានាជា ច្រើនទៀត ដើម្បីពនិត្យលទ្ឋភាព ដែលអាច ពង្រឹង និងពង្រីក ក្នុងគោលបំណង ផ្តល់ជំនួយបន្ថែមទៀត ជួនសហគមន៍នៅតាមតំបន់មួយចំនួន ក្នុងខេត្តត្បូងឃ្មុំ និងកំពង់ចាម ។ ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី ២៩ ខែកក្ដដា ឆ្នំា ២០១៥ ។
ក្នុងដំណើរទស្សនកិច្ចនោះ លោក អូស្មាន ហាស្សាន់ គណៈប្រតិភូ ម៉ាឡេស៊ី ជាចំណងដៃ សម្រាប់ការអញ្ជើញដល់របស់សប្បុរសជន ជាលើកដំបូងនោះ ក្រុមប្រឹក្សារដ្ឋសហព័ន្ឋឥស្លាម ប្រទេសម៉ាឡេស៊ី បានឧបត្ថម្ភថវិកា១ម៉ឺនរិញគិតម៉ាឡេស៊ី ស្មើនឹងប្រហាក់ប្រហែល២៧០០ដុល្លារដើម្បីចំណាយលើការទិញសម្ភារៈ សិក្សា ដាក់នៅសាលារៀន ។ ស្របពេលជាមួយគ្នានោះដែរ គណៈប្រតិភូ ក៏បានបន្តដំណើរទស្សនកិច្ចទៅពិនិត្យ ការដ្ឋានវិហារឥស្លាម មួយនៅភូមិរការ ស្រុកកំពង់ចាម ខេត្តកំពង់ចាម។ វិហារនេះគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ជាង៧០ម៉ឺនដុល្លារ. ដែលជាជំនួយរបស់ សប្បុរសជនម៉ាឡេស៊ី ព្រុយណេ សិង្ហបុរី និងបដិភាគ ក្នុងសហគមន៍ក្នុង ស្រុកភូមិ មួយចំនួន ផងដែរ។ ក្នុងឱកាសនោះ សប្បុរសជនម៉ាឡេស៊ី ក៏បានឧបត្ថម្ភ ថវិការ ៥០០០រិញគិត ស្មើនឹងប្រមាណជា១៣៥០ដុល្លារ។ គណៈប្រតិភូក៍បានឧបត្ថម្ភម៉ាស៊ីនទូក៨គ្រឿង ក្នុងមួយគ្រឿងស្មើនឹងទឹកប្រាក់២៥០ដុល្លារឧបត្ថម្ភសាងសង់បន្ទប់ទឹកខ្នាតធំចំណាយទឹកប្រាក់៧២៥០ដុល្លារ ដែលផ្តល់ជូនជាដំណាក់កាលទី១ចំនួន២៥០០ដុល្លារសិន ហើយឧបត្ថម្ភថវិកា សម្រាប់ប្រើប្រាស់ក្នុងវិហារ ១៥០០ដុល្លារ ថែមទាំងគ្រោងឧបត្ថម្ភ ការសាងសង់របងព័ទ្ឋជុំវិញវិហារឥស្លាមភូមិស្វាយតាហែនក្នុងខេត្ដត្បូងឃ្មុំផងដែរ។
លោក Datok Haji Zainal Abidin Jaffar បានបញ្ជាក់ថា៖ ក្រុមប្រឹក្សារដ្ឋសហព័ន្ឋឥស្លាមម៉ាឡេស៊ី នៅតែបន្តចូលរួមគ្រប់សកម្មភាព មនុស្សធម៌ ដើម្បីពង្រឹងនិងពង្រីកស្ថានភាពរស់នៅ ក៏ដូចជាស្តារអោយមានប្រសិទ្ឋភាពឡើងវិញនូវតម្លៃ និងគុណភាព អប់រំដល់សហគមន៍ខ្មែរឥស្លាម ដើម្បីអោយដើរទាន់ នឹងសង្គមនៃសាកលភាវូបនីយកម្ម ហើយ ស្របទៅ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែ យកចិត្តទុកដាក់ លើការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំទាំងចំណេះទូទៅនិងសាសនា នៅទូទាំងប្រទេស។
លោក អូស្មាន ហាស្សាន់ បានចាត់ទុកទំនាក់ទំនង យ៉ាងល្អប្រសើរ រវាងបងប្អូនខ្មែរឥស្លាម ជាមួយបងប្អូនប្រជាពលរដ្ឋម៉ាឡេស៊ីទាំងមូល គឺជាទំនាក់ទំនង បែបបងប្អូនក្នុង រង្វង់គ្រួសារតែមួយ ដែលជានិច្ចកាលរាល់តម្រូវ ការចាំបាច់នានា ក្នុងវិស័យណាមួយក្តី គឺតែង តែមានភាគីម៉ាឡេស៊ី ជាអ្នកចេញចេញមុខដោះស្រាយគ្រប់កាលៈទេសៈទាំងអស់។ ភាពស្និទ្ឋស្នាល សម្រាប់ ប្រជាពលរដ្ឋទាំងពីរប្រទេស គឺមិនមែនកើតឡើងតែក្នុងពេលនេះទេ គឺបានកើតឡើងតាំង ពីយូរលង់ ណាស់មកហើយ ជាពិសេស បន្ទាប់ពីប្រទេសជាតិត្រូវបានងើប ចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមស្នាដៃនៃការដឹកនាំតស៊ូ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានកសាងនូវសុខសន្តិភាពជូន ប្រជាជាតិទាំងមូលរហូតមកដល់បច្ចុប្បន្ន ៕