អាមេរិកសាកល្បងដោយជោគជ័យនៅវ៉ាក់សាំងប្រឆាំងវ៉ីរុស ហ្សីកា នៅលើសត្វ

ចែករំលែក៖

ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានធ្វើតេស្តវ៉ាក់សាំងប្រឆាំងវ៉ីរុស្ស ហ្ស៊ីការ នៅលើសត្វប្រកមដោយជោគជ័យ។ ក្រុមអ្នកវិទ្យសាស្ត្របានប្រកាសកាលពីថ្ងៃទី​២៨ ខែមិថុនា ថា ការសាងល្បងប្រកបដោយជោគជ័យគឺជាក្តីសង្ឃឹមដើម្បីផលិតឧសថសម្រាប់ព្យាបាលទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស ហ្ស៊ីការ ។

...

លោក​ Dan Barouch អគ្គនាយកស្រាវជ្រាវនៃសកលវិទ្យាល័យវិច្ចសាស្ត្រ​  Harward បានឲ្យដឹងថា លទ្ធផលជាវិជ្ជមានខាងលើបង្ហាញឲ្យឃើញថា​ យើងនឹងមានវ៉ាក់សាំងសម្រាប់មនុស្សក្នុងការទប់ស្កាត់ វ៉ីរុស ហ្ស៊ីកា។ លោកបន្តទៀតថា​ ការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកក៏ទទួលបានលទ្ធផលស្រដៀងគ្នា។

ក្រុមអ្នកវិទ្យសាស្ត្រអាមេរិកមកពីសកលវិទ្យាល័យ​ Wisconsin Madison បានធ្វើតេស្តនៅប្រភេទវ៉ាក់សាំង​នៅលើសត្វស្វា ហើយលទ្ធផលគឺអាចប្រឆាំងនិងវ៉ីរុស ហ្ស៊ីការ បានយ៉ាងល្អបំផុត។ ការសាកល្បងបានបង្ហាញទៀតថា អ្នកដែលធ្លាប់បានឆ្លងវ៉ីរុស ហ្ស៊ីការ នោះនិងមិនមានការឆ្លងជាថ្មីទៀតឡើយ។ ប៉ុន្តែការសាកល្បងវ៉ាក់សាំងនៅលើមនុស្សនឹងត្រូវចំណាយពេលជាច្រើនខែទៀត។

តាមការប្រកាសរបស់អង្គការសុខភាពពិភពលោក​ WHO បានប្រកាសឲ្យដឹងថា បច្ចុប្បន្នមានប្រទេសនិងតំបន់ជាង​៦០ ដែលបានឆ្លងវ៉ីរុស ហ្ស៊ីការ ​។ ដោយឡែកនៅក្នុងប្រទេសប្រេស៊ីល ចាប់តាំងពីការឆ្លងរាលដាលកាលពីខែមេសាឆ្នាំ​២០១៥ មក មានពលរដ្ឋរហូតដល់ទៅ​ ១,៥លាននាក់ឆ្លងវ៉ីរុស ហ្ស៊ីកា ។ វ៉ីរុសខាងលើបានឆ្លងតាម​សត្វមូស​ Aedes Aegypti ។ WHO ក៏បានប្រកាសថា មានក្រុមហ៊ុន និងក្រុមអ្នកស្រាវជ្រាវជាង ​៦០បានចូលរួមធ្វើការស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងវ៉ីរុសខាងលើ។

ខណៈដែលពិភពលោកកំពុងទទួលរងការគម្រាមកំហែងពីវ៉ីរុស Zika មន្ទីរពិសោធន៍មូសចិនដ៏បំផុតត្រូវបានបង្កើតឡើង ដែលមានការចូលរួមពីសាកលវិទ្យាល័យ Sun Yat-Sen University និងសាកលវិទ្យាល័យ Michigan  កំពុងតែធ្វើការសាកល្បងក្នុងការទប់ស្កាត់នូវការរីករាលដាលនៃវ៉ីរុសនេះដោយបានលែងមូសឈ្មោលរាប់លានក្បាល នៅក្នុងភូមិមួយលើកោះ Shazai Island ជិតខេត្ត Guangzhou ប្រទេសចិន។

មូសឈ្មោលមន្ទីរពិសោធន៍ទាំងនោះមានផ្ទុកបាក់តេរីប្រភេទ Wolbachia ដែលប្រឆាំងទៅនឹងវ៉ីរុស Zika ព្រមទាំងវ៉ីរុសពាក់ព័ទ្ធដទៃទៀតដូចជាវ៉ីរុសនៃជំងឺគ្រុនឈាមជាដើម ដោយនៅពេលដែលមូសឈ្មោលទាំងនោះបានជួបនិងរួមរស់ជាមួយមូសញីវានឹងចម្លងបាក់តេរី Wolbachia ទៅឲ្យដែលអាចចូលទៅរារាំងការបង្កស៊ុតកំណើររបស់ពួកវា៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print