ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានធ្វើតេស្តវ៉ាក់សាំងប្រឆាំងវ៉ីរុស្ស ហ្ស៊ីការ នៅលើសត្វប្រកមដោយជោគជ័យ។ ក្រុមអ្នកវិទ្យសាស្ត្របានប្រកាសកាលពីថ្ងៃទី២៨ ខែមិថុនា ថា ការសាងល្បងប្រកបដោយជោគជ័យគឺជាក្តីសង្ឃឹមដើម្បីផលិតឧសថសម្រាប់ព្យាបាលទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស ហ្ស៊ីការ ។
លោក Dan Barouch អគ្គនាយកស្រាវជ្រាវនៃសកលវិទ្យាល័យវិច្ចសាស្ត្រ Harward បានឲ្យដឹងថា លទ្ធផលជាវិជ្ជមានខាងលើបង្ហាញឲ្យឃើញថា យើងនឹងមានវ៉ាក់សាំងសម្រាប់មនុស្សក្នុងការទប់ស្កាត់ វ៉ីរុស ហ្ស៊ីកា។ លោកបន្តទៀតថា ការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកក៏ទទួលបានលទ្ធផលស្រដៀងគ្នា។
ក្រុមអ្នកវិទ្យសាស្ត្រអាមេរិកមកពីសកលវិទ្យាល័យ Wisconsin Madison បានធ្វើតេស្តនៅប្រភេទវ៉ាក់សាំងនៅលើសត្វស្វា ហើយលទ្ធផលគឺអាចប្រឆាំងនិងវ៉ីរុស ហ្ស៊ីការ បានយ៉ាងល្អបំផុត។ ការសាកល្បងបានបង្ហាញទៀតថា អ្នកដែលធ្លាប់បានឆ្លងវ៉ីរុស ហ្ស៊ីការ នោះនិងមិនមានការឆ្លងជាថ្មីទៀតឡើយ។ ប៉ុន្តែការសាកល្បងវ៉ាក់សាំងនៅលើមនុស្សនឹងត្រូវចំណាយពេលជាច្រើនខែទៀត។
តាមការប្រកាសរបស់អង្គការសុខភាពពិភពលោក WHO បានប្រកាសឲ្យដឹងថា បច្ចុប្បន្នមានប្រទេសនិងតំបន់ជាង៦០ ដែលបានឆ្លងវ៉ីរុស ហ្ស៊ីការ ។ ដោយឡែកនៅក្នុងប្រទេសប្រេស៊ីល ចាប់តាំងពីការឆ្លងរាលដាលកាលពីខែមេសាឆ្នាំ២០១៥ មក មានពលរដ្ឋរហូតដល់ទៅ ១,៥លាននាក់ឆ្លងវ៉ីរុស ហ្ស៊ីកា ។ វ៉ីរុសខាងលើបានឆ្លងតាមសត្វមូស Aedes Aegypti ។ WHO ក៏បានប្រកាសថា មានក្រុមហ៊ុន និងក្រុមអ្នកស្រាវជ្រាវជាង ៦០បានចូលរួមធ្វើការស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងវ៉ីរុសខាងលើ។
ខណៈដែលពិភពលោកកំពុងទទួលរងការគម្រាមកំហែងពីវ៉ីរុស Zika មន្ទីរពិសោធន៍មូសចិនដ៏បំផុតត្រូវបានបង្កើតឡើង ដែលមានការចូលរួមពីសាកលវិទ្យាល័យ Sun Yat-Sen University និងសាកលវិទ្យាល័យ Michigan កំពុងតែធ្វើការសាកល្បងក្នុងការទប់ស្កាត់នូវការរីករាលដាលនៃវ៉ីរុសនេះដោយបានលែងមូសឈ្មោលរាប់លានក្បាល នៅក្នុងភូមិមួយលើកោះ Shazai Island ជិតខេត្ត Guangzhou ប្រទេសចិន។
មូសឈ្មោលមន្ទីរពិសោធន៍ទាំងនោះមានផ្ទុកបាក់តេរីប្រភេទ Wolbachia ដែលប្រឆាំងទៅនឹងវ៉ីរុស Zika ព្រមទាំងវ៉ីរុសពាក់ព័ទ្ធដទៃទៀតដូចជាវ៉ីរុសនៃជំងឺគ្រុនឈាមជាដើម ដោយនៅពេលដែលមូសឈ្មោលទាំងនោះបានជួបនិងរួមរស់ជាមួយមូសញីវានឹងចម្លងបាក់តេរី Wolbachia ទៅឲ្យដែលអាចចូលទៅរារាំងការបង្កស៊ុតកំណើររបស់ពួកវា៕
ប្រែសម្រួល៖ សាធី